Wednesday, November 11, 2015

សម្រស់​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ប្រេ​ស៊ី​ល​ប្រចាំឆ្នាំ​2015

បវរកញ្ញា​កំប៉េះគូទ​ស្អាត​ប្រចាំឆ្នាំ​២០១៥ នៅ​ប្រទេស​ប្រេ​ស៊ីល គឺ​នាង Curvaceous Suzy Cortez ។ ការ​ប្រកួត​បវរកញ្ញា​កំប៉េះគូទ​ស្អាត​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល ។
នាង Camila Gomes ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​លើ​នាង Dai Sperle ។
នាង Cortez ម្ចាស់​មកុដ​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ប្រចាំឆ្នាំ​២០១៥ និយាយ​ពី​អារម្មណ៍​ត្រេកអ​រថា «​នាង​ខ្ញុំ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​សម្រាប់​រយៈពេល​៤​ខែ​មុន​ក្នុង​ការ​ឈ្នះ​ការ​ប្រកួតប្រជែង​នេះ ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ដើម្បី​ទទួលទាន​របប​អាហារ និងហាត់ប្រាណ​ឱ្យ​ត្រគាក និង​គូទ​ស្អាត​» ។
ការ​ប្រកួតប្រជែង​នេះ​មាន​បេ​ក្ខ​នារី​ចូលរួម​ចំនួន ៥០០ នាក់ ហើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​តែ​បេ​ក្ខ​នារី​ចំនួន​១៥​នាក់​ប៉ុណ្ណោះ ដែល​តំណាង​ឱ្យ​រដ្ឋ នីមួយ​ៗ​របស់​ប្រទេស​ប្រេ​ស៊ី​ល ។ អ្នក​រៀបចំ​កម្មវិធី​លោក Cacau Oliver និយាយ​ថា ព្រឹត្តិការណ៍​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ធ្វើ​ឡើង​ដើម្បី​ជ្រើសរើស​នារី​មាន​កំប៉េះគូទ​ស្អាត​ជាងគេ​បំផុត​របស់​ប្រទេស​ប្រេ​ស៊ី​ល ។ ការ​ប្រកួតប្រជែង​ឆ្នាំ​នេះ​រាល់​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​បង្ហាញ​ថា​ពួក​គេ​មិន​បាន​វះកាត់ ឬ​ក៏​ប្រើប្រាស់​ផលិតផល​គីមី​ជា​ជំនួយ​ដើម្បី​ឱ្យ​កំប៉េះគូទ​រីក​ធំ​ទេ  ពោល​គឺ​កំប៉េះគូទ​របស់​ពួក​នាង​ស្អាត​ពី​ធម្មជាតិ ។ នារី​កំប៉េះគូទ​ស្អាត​គឺជា​មោទនភាព​ជាតិ​នៃ​ប្រទេស​ប្រេ​ស៊ី​ល ៕


 ដោយ មុន្នី proleng khmer

No comments:

Post a Comment