ប្រទេសទាំងនេះបានសម្រេចដល់កិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិរបស់ អង្គការសហប្រជាជាតិ (ITU) ក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធតាមដានជើងហោះហើរស៊ីវិល ដែលធ្លាប់តែពឹងផ្អែកលើប្រព័ន្ធរ៉ាដា លើដី។
ក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ថាកិច្ចព្រមព្រៀងកើតឡើងក្រោយបាត់ខ្លួន MH370 ផ្ទុកមនុស្ស ២៣៩នាក់ ដែលនាំឲ្យមានពិភាក្សាដេញដោលជុំវិញពិភពលោក លើការតាមដានជើងហោះហើរ ដែលត្រូវតែមានវិធានការសមស្រប។
ជើងហោះហើរនីមួយៗត្រូវបំពាក់សម្ភារៈបច្ចេកទេស សម្រាប់តាមដាន ដែលអាចផ្ដល់នូវការឃ្លាំមើលតាមដែនអាកាសបានពេញលេញ។
ITU បញ្ជាក់ថារលកប្រេកង់ពីមុនធ្លាប់ត្រូវបានបញ្ជូនសញ្ញាពីយន្តហោះទៅស្ថានីយលើដី ហើយពេលនេះនឹងផ្លាស់ប្ដូរឲ្យផ្កាយរណបតាមដានយន្តហោះផ្ទាល់តែម្ដង ទោះនៅទីណាក៏ដោយ៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment