Wednesday, October 21, 2015

សង្គ្រាម​លោក​លើក​ទី​៣​អាច​នឹង​កើត​ឡើង​ដោយសារ​ទួរគី និង​រុស្សី​ក្នុង​វិវាទ ISIS

ជា​ថ្មី​ម្ដង​ទៀត ទួរគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​មហាអំណាច​ពិភពលោក​ រុស្សី​មួយ​ទៀត​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ដោយសារ​តែ​មូលហេតុ​ដដែល នោះ​គឺ​ហោះ​បំពាន​ដែនអាកាស​ទួរគី​ញយ​ដង​ពេក​ព្រមាន​មិន​ស្ដាប់ ហើយ​នេះ​ប្រហែល​ការ​ចាប់​ផ្ដើម​នៃ​ភ្លើង​សង្គ្រាម​លោក​លើក​ទី​៣​រវាង​ប្រទេស​លោក​ខាង​លិច និង​រុស្សី នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានExpress របស់​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ម្សិលមិញ​នេះ ។
ហានិភ័យ​នៃ​ការ​ងើប​មក​វិញ​នៃ​សង្គ្រាម​លោក​ដែល​រលប់​ស្ងប់​បាត់​ទៅ​តាំង​ពី​ឆ្នាំ​១៩៤៥ ពេល​នេះ​ប្រហែល​ជា​អាច​ដុះ​ពន្លក​មក​វិញ​បន្តិច​ៗ​ហើយ ដោយសារ​តែ​ទួរគី​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​មួយ​ទៀត បន្ទាប់​ពី​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​កន្លង​ផុត​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ចំពោះ​អត្តសញ្ញាណ​នៃ​ប្រទេស​ជា​ម្ចាស់​យន្តហោះ​ទាំង​នេះ​វិញ​នៅ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ខណៈ​ដែល​គេ​ប៉ាន់​ស្មាន​ថា វា​អាច​ជា​យន្តហោះ​របស់​រុស្សី ។
នេះ​ជា​លើក​ទី​មួយ​ហើយ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​បិទ​បញ្ចប់​ទៅ ដែល​មាន​យន្តហោះ​យោធា​របស់​ក្រុម​អង្គការ NATO និង​យន្តហោះ​យោធា​រុស្សី​ហោះ​ប្រតិបត្តិការ​ក្នុង​ដែនអាកាស​តែ​មួយ​ដូចគ្នា ហើយ​បើ​សិន​យន្តហោះ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​រុស្សី​មែន ទួរគី​អាច​នឹង​ក្លាយ​ជា​អ្នក​អូស​អង្គការ NATO ទាំង​មូល​មក​ប្រឈម​មុខ​ជា​មួយ​យោធា​រុស្សី ។
នាយករដ្ឋមន្ត្រី​ទួរគី លោក Ahmet Davutoğlu បាន​និយាយ​ថា “នេះ​គ្រាន់​តែ​ជា​យន្តហោះ Drone ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​វា​ជា​យន្តហោះ​ចម្បាំង​វិញ​ក៏​យើង​ផ្ដល់​ចម្លើយ​មួយ​វិញ​យ៉ាង​ពេញ​ចិត្ត​ដែរ ឲ្យ​តែ​ហោះ​បំពាន​ដែនអាកាស​របស់​យើង” ។ សូម​បញ្ជាក់​ថា យន្តហោះ Drone ដែល​ហោះ​ចូល​ដែនអាកាស​ទួរគី​លើក​នេះ​បាន​បំពាន​ដែន​ទួរគី​ដល់​ទៅ​ជាង​៣​គីឡូ​ដី នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ទួរគី​បាញ់​ទម្លាក់ ។
មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​ម្នាក់​បាន​ចោទ​ប្រកាន់​ថា យន្តហោះ Drone នោះ​ជា​របស់​រុស្សី ប៉ុន្តែ​ត្រូវ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​រុស្សី​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ថា យន្តហោះ​របស់​រុស្សី​ទាំង​អស់​បាន​វិល​ត្រលប់​មក​ដល់​មូលដ្ឋាន​វិញ​យ៉ាង​សុវត្ថិភាព ។
គួរ​រម្លឹក​ផង​ដែរ​ថា ទួរគី​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក ហើយ​ប្រទេស​នេះ​នៅ​មាន​ខ្នង​បង្អែក​យ៉ាង​ក្រាស់​មួយ​ទៀត នោះ​គឺ​អង្គការ NATO តែ​ម្ដង ដោយ​អង្គការ​នេះ​មាន​ប្រទេស​ធំ​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ជា​សមាជិក ។

Britain-612828

global-368903

Turkey-368901
drone-368904

No comments:

Post a Comment