Wednesday, October 21, 2015

ពងមាន់ប្រៃ

ពិត​ជា​ប្លែក​ជា​មួយ​និង​មុខ​ម្ហូប​មួយ​មុខ​នេះ​ បង​ប្អូន​ស្រ្តី​មេ​ផ្ទះ​ក៏​ដូច​ជា​បុរស​មេផ្ទះ​ ប្រ​ហែល​ធ្លាប់​លឺ​តែ​ពង​ទា​ប្រៃ​តែ​សម្រាប់​ថ្ងៃ​នេះ​ មង្គល​ការ​យើង​និង​បង្ហាញ​ពី​វិធី​ធ្វើ​ពង​មាន់​ប្រៃ​ម្តង​។ចង់​ដឹង​ថា​របៀប​ធ្វើ​ និង​ គ្រឿង​ផ្សំ​យ៉ាង​ណា​យើង​ទៅ​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​។​
គ្រឿងផ្សំ៖
– ពងមាន់ 30 គ្រាប់
– អំបិលគ្រោះ 1kg 
– ប៊ីចេងមួយស្លាបព្រាកាហ្វេ
– ទឹកមួយកូនឆ្នាំង
– ស្លឹកតើយ
វិធីធ្វើ៖
– ដាក់ដាំទឹកអោយពុះ រួចដាក់អំបិលចូល កូរ​អោយ​រលាយ​អស់​ ទើប​ដាក់​ប៊ី​ចេង​ចូល​ រួច​យក​ទុក​អោយ​ត្រជាក់​អ៊ុនៗ​ល្ម ម​
– រៀបស្លឹកតើយពីក្រោមប្រអប់ដែ លត្រូវត្រាំ​ពងមាន់​ ហើយ​រៀប​ពង​មាន់​ដាក់​ចូល​ បន្ទាប់​មក​យក​ទឹក​អំបិល​មក​ចាក់​ចូល​ អោយ​លិច​ពង​មាន់​ទុក​ 10​ ទៅ​ 15​ ថ្ងៃ​ សិន​ទើប​​យក​មក​ទទួល​ទាន​ ( បើចង់បានប្រៃខ្លាំងអាចទុកលើ សថ្ងៃទៀតបាន )
ចំណាំ៖យើងដាក់ស្លឹកតើយ គឺធ្វើអោយពងមានមានក្លិនឈ្ងុយ
 

ប្រភព៖៖ មុខម្ហូបប្រចាំគ្រួសារ
1 មតិយោបល់របស់ប្រិយមិត្ត

No comments:

Post a Comment