Wednesday, October 21, 2015

វិធីសាមញ្ញ២យ៉ាង នេះជួយកម្ចាត់ ប្រជ្រុយ ដុះបានយ៉ាង មានប្រសិទ្ធភាព

ប្រជ្រុយត្រូវបានកើត តាមធម្មជាតិលើ មនុស្សគ្រប់រូបមិនថា ក្មេង ចាស់ ប្រុស ឬ ស្រីនេះ តែវាអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំនួនរបស់វា។ ប្រសិនបើវាកើត មានតិចតួចវាមិន អីនោះ​ទេ តែបើវាកើតឡើង យ៉ាងច្រើន នៅលើផ្ទៃមុខនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ សម្រស់របស់លោកអ្នកយ៉ាងខ្លាំង។
ចំណែកឯការវះកាត់ដើ ម្បីកម្ចាត់ប្រជ្រុយវិញ ក៏មានតំម្លៃខ្ពស់ ហើយមានការឈឺចាប់ទៀតផង។ ដើម្បីជួយអ្នក ដែលមានបញ្ហា ប្រជ្រុយដុះច្រើន យើងខ្ញុំសូមធ្វើការណែនាំនូវវិធីកម្ចាត់ ប្រជ្រុយតាមបែបធម្មជាតិពីរយ៉ាងដល់ប្រិយមិត្ត៖
វីធីទី១៖
  • យកខ្ទឹមសមកកិនឲ្យម៉ត់ ឲ្យក្លាយជាល្បាយ ហើយយកវាម កលាបលើស្បែក ដែលមានប្រជ្រុយដោយ ទុកវាពេញមួយយប់ លុះព្រឹកឡើងលាងជម្រះ វាជាមួយនឹងទឹកធម្មតាជាការស្រេច។
វិធីទី២៖
  • ច្របាច់យកទឹកពីស្លឹកប្រទាល កន្ទុយក្រពើ ហើយលាយវាជាមួយ នឹងទឹកក្រូចឆ្មារបន្តិច ហើយយកវាទៅ លាបលើកន្លែងដែលមានប្រជ្រុយ មួយថ្ងៃ ៣ ដង៕
You-Can-Finally-Remove-Moles-in-a-Completely-Natural-Way-Without-Scarring-and-Skin-Damaging
អត្ថបទ៖ សេម
ខ្មែរណូត
ប្រភព៖ healthtipssource

សូមបញ្ចេញមតិយោបល់របស់ប្រិយមិត្តនៅខាងក្រោម៖

No comments:

Post a Comment