Wednesday, October 28, 2015

គួរ​ទប់​ទល់​បែប​ណា នៅ​ពេល​ដែល​កូន​ឆេវឆាវ?

កូន​ដែល​ចូល​ដល់​វ័យ​សិក្សា និង​វ័យ​ជំទង់ តែ​មាន​ភាព​ឆេវឆាវ ព្រហើន ដែល​មក​ពី​ការ​ប្រែប្រួល​របស់​ហ្សែន ការ​សេពគប់​មិត្ត និង​បរិយាកាស​សង្គម នៅ​សាលា​រៀន…។ ដូច្នេះ​អ្នក​ដែល​ជា​ឪពុក​ម្ដាយ អាច​ទប់​ទល់​នឹង​ចរិត​ឆេវឆាវ​របស់​កូន ដោយ​ពិចារណា​នូវ​ចំណុច​ដូច​ខាង​ក្រោម ៖
– ឪពុក​ម្ដាយ​គួរ​ធ្វើ​ចិត្ត​ត្រជាក់ ម៉ឺងម៉ាត់ គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង មិន​ប្រើ​អារម្មណ៍​តបត។ ត្រូវ​យល់​ថា កូន​វ័យ​ជំទង់ មាន​ទំនោរ​ងាយ​ក្រេវក្រោធ មួម៉ៅ ព្រោះ​ពួក​គេ​មាន​ភាព​តាន​តឹង​កម្រិត​មួយ ពី​ការ​ប្រែប្រួល​អរម៉ូន។
– ចាំ​ឲ្យ​កូន​មាន​អារម្មណ៍​ល្អ​សិន ស៊ឹម​និយាយ​ពន្យល់​ដោយ​មាន​ហេតុ​ផល។
– បើក​ចំហ​ចិត្ត​ជា​មួយ​កូន ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា ឪពុក​ម្ដាយ​មិន​សប្បាយ​ចិត្ត ដែល​កូន​ក្លាយ​ជា​បែប​នេះ។
– បបួល​កូន​ជជែក ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​ជា​មិត្ត​ដ៏​ល្អ មុន​សួរ​ពី​មូល​ហេតុ ឬ​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​កូន​មិន​សប្បាយ​ចិត្ត ឬ​ក៏​មិន​ពេញ​ចិត្ត។
– ជជែក​គ្នា ដោយ​សួរ​កូន​ថា ឪពុកម្ដាយ​អាច​ជួយ​អ្វី​បាន​ខ្លះ? កូន​ចង់​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​ដូច​ម្ដេច?
– មិន​គួរ​និយាយ​ជា​មួយ​កូន​ក្នុង​លក្ខណៈ​អប់រំ ប្រដៅ ឬ​រិះគន់​ច្រើន​ពេក បំផ្លាញ​សម្ព័ន្ធ​ភាព​រវាង​ឪពុក​ម្ដាយ និង​កូន ហើយ​បើ​បែប​នេះ​យូរៗ​ទៅ អាច​ក្លាយ​ជា​ចន្លោះ​ប្រហោង​មួយ ដែល​នាំ​ឲ្យ​កូន​មិន​ចង់​ប្រឈម​មុខ​ជា​មួយ​ឪពុក​ម្ដាយ ឬ​មិន​ចង់​ស្ដាប់​ការ​ទូន្មាន ការ​អប់រំ ដោយ​លើក​ហេតុ​ផល​សម​ស្រប ប្រកប​ដោយ​ភាព​ទន់​ភ្លន់ អាច​កែ​បញ្ហា​ទាំង​នោះ​បាន៕
ដោយ មុន្នី prolenh khmer

No comments:

Post a Comment