Wednesday, October 28, 2015

ស្ត្រីគួរយល់ដឹង៖ កំហុសទូទៅទាំង 5 ដែលអ្នកតែងតែធ្វើខុស ក្នុងការជ្រើសរើសអាវទ្រនាប់

ការជ្រើសរើសអាវទ្រនាប់ ដែលមិនសមរម្យសំរាប់អ្នក វាមិនត្រឹមតែអាចបង្ក អោយមានមិនងាយភាពងាយស្រួល និង អាក្រក់មើលប៉ុណ្ណោះទេ តែវាអាចបណ្តាលអោយមាន បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតផង។ ហេតុដូចនេះហើយវាជារឿងដែលសំខាន់ក្នុងការជ្រើសរើសអាវទ្រនាប់ដែលសមស្របសំរាប់អ្នក។
១. ទិញរបស់ថោក ដែលគ្មានគុណភាព
តើអ្នកទិញអាវទ្រនាប់ថោកដែលគ្មានគុណភាព ព្រោះអ្នកចង់ធ្វើការសន្សំសំចៃប្រាក់មែនទេ? បញ្ឈប់វាភ្លាមទៅ អ្នកគួរតែទិញអាវទ្រនាប់ថ្លៃដែលគុណភាព មួយដឹងមួយ ហើយអាចប្រើបានយូរ។
២. យកចិត្តទុកដាក់លើខ្សែអាវ
ឆ្លុះកញ្ចក់មើល ហើយយកចិត្តទុកដាក់ទៅលើខ្សែអាវ, តើវាតឹងពេក រឺក៏ធូរពេកទេ? ករណីទាំងពីរនេះគឺមិនល្អសំរាប់ក្នុងការថែរក្សារូបរាងរបស់សុដន់ទេ។ រៀបចំវាអោយបានត្រឹមត្រូវ ដូច្នេះសុដន់របស់អ្នកនឹងមិនហៀរចេញក្រៅ ហើយស្មាររបស់អ្នកក៏មិនឈឺដែរ។
៣. យកចិត្តទុកដាក់ទៅលើប៉ុងអាវទ្រនាប់
ប៉ុងអាវទ្រនាប់គឺជារឿងដែលសំខាន់។ ប្រសិនជាវាធំពេក, វានឹងជាធ្វើអោយគេឃើញច្បាស់ ពេលដែលអ្នកពាក់អាវយឺត ហើយវានឹងធ្វើអោយអ្នក មើលទៅមិនស្រស់ស្អាត។ ដូចគ្នានេះបើសិនជាប៉ុងអាវទ្រនាប់តូចពេក ហើយសាច់សុដន់របស់អ្នកហៀរចេញក្រៅ វាក៏អាចធ្វើអោយគេឃើញយ៉ាងច្បាស់នៅពេលដែលអ្នកពាក់អាវ។
៤. អាវទ្រនាប់តូចពេក
ដូចដែលយើងបានរៀបរាប់ខាងលើអញ្ចឹង, ប្រសិនបើប៉ុងអាវទ្រនាប់តូចពេក សុដន់របស់អ្នកនឹងហៀរចេញក្រៅ។
៥. ជ្រើសរើសអាវទ្រនាប់អត់ខ្សែ
ប្រសិនជាអ្នកជ្រើសរើសអាវ រឺរ៉ូបដែលគ្មានខ្នងនោះ អ្នកត្រូវពាក់អាវទ្រនាប់អត់ខ្សែ ដូច្នេះគេនឹងមើលមិនឃើញសុដន់របស់អ្នក៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment