Wednesday, October 28, 2015

ទទួល​ទាន​ផ្លែ​គូលែន ជួយ​ឲ្យ​សុខ​ភាព​រឹង​មាំ

បច្ចុប្បន្ន​ការ​បរិភោគ​ផ្លែ​ឈើ​ពិត​ជា​ល្អ​ណាស់ ចំពោះ​សុខភាព និង​ស្បែក​របស់​យើង។ ជា​ពិសេស គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ជម្ងឺ​ផ្សេងៗ កុំ​ឲ្យ​មក​បៀត​បៀន​សុខភាព​របស់​យើង​បាន​ទៀត​ផង។ ពាក់​ព័ន្ធ​នឹង​សុខភាព​នេះ​ដែរ យើង​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ផ្លែ​គូលែន ដែល​ជួយ​ដល់​សុខភាព។
– ផ្លែ​គូលែន ជា​ផ្លែ​ឈើ​ដែល​មាន​វីតាមីន​ស៊ី (C) ៤០ភាគ​រយ នៅ​ក្នុង​នោះ​ផង​ដែរ។
– ការ​បរិភោគ​ផ្លែ​គូលែន ជា​រៀង​រាល់​ថ្ងៃ វា​អាច​ជួយ​ផ្ដល់​ថាម​ពល​ដល់​រាង​កាយ​ឲ្យ​មាំ​មួន និង​មាន​ភាព​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។ ជា​ពិសេស​នោះ​វា​អាច​ជួយ​សម្រក​ទម្ងន់ ចំពោះ​អ្នក​ដែល​មាន​រូប​រាង​ធាត់​ផង​ដែរ។ ព្រោះ​ថា នៅ​ក្នុង​ផ្លែ​គូលែន​មាន​ជាតិ​សរសៃ​ច្រើន (Fiber)។
– ផ្លែ​គូលែន​ជួយ​ទប់​ស្កាត់​នូវ​ការ​កក​ស្ទះ​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម វា​មិន​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​លើស​ឈាម​ទៀត​ផង។
– ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ឈឺ.ក ក្អក និង​ផ្ដាសាយ បើ​បាន​ទទួល​ទាន​ផ្លែ​គូលែន ក៏​អាច​ធ្វើ​ឲ្យ​ធូរស្រាល និង​ជា​សះស្បើយ​ផង​ដែរ។ ផ្លែ​គូលែន ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ទន់ និង​មាន​សំណើម៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment