ការលាយអំបិល និងស្ករសម្រាប់ផឹកមុនពេលចូលគេងហាក់ដូចជារឿងមួយចម្លែកបន្តិច ប៉ុន្តែវាមានប្រសិទ្ធិភាពខ្លាំងបំផុតសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់។
ប៉ុន្តែអ្នកត្រូវដឹងថា ការប្រើអំបិល និងស្ករច្រើនពេកអាចមិនល្អដល់សុខភាពនោះទេ ដូច្នេះនៅពេលលាយរបស់ទាំងពីរមុខនេះបញ្ចូលគ្នាអ្នកត្រូវប្រើបរិមាណល្មមបានហើយ។
គុណសម្បត្តិនៃការប្រើប្រាស់ល្បាយនេះគឺអាចជួយ ពង្រឹងប្រព័ន្ធភាពស៊ាំ, ព្យាបាលជំងឺឈឺក្បាល, ជួយដល់ការគេងមិនលក់, ជួយបង្កើនកម្រិតថាមពល ហើយអាចជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងបាន។
អ្វីដែលអ្នកត្រូវការ៖
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១ស្លាព្រាកាហ្វេ
ការរៀបចំ៖
លាយគ្រឿងផ្សំទាំងពីរនេះបញ្ចូលគ្នា ហើយរក្សាទុកនៅក្នុងក្រឡកែវមួយ។
ការប្រើប្រាស់៖
មុនពេលចូលគេង ឬនៅពេលយប់ យកល្បាយនេះបន្តិចដាក់នៅក្រោមអណ្តោតរបស់អ្នក។ បន្ទាប់មករងចាំឲ្យល្បាយនេះរលាយអស់ដោយខ្លួនឯង។
សមាសភាគទាំងពីរមុខនេះមានឥទ្ធិពលប្រយុទ្ធប្រឆាំងនឹងភាពតានតឹង ព្រមទាំងការខូចរំលាយអាហាររបស់អ្នក។ ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ សូមសាកល្បងវិធីសាស្ត្រមួយនេះនឹងអាចជួយអ្នកបាន៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment