Friday, October 30, 2015

ល្បិចសាមញ្ញៗជួយឲ្យស្បែករបស់អ្នក​ឆាប់ស

ពណ៌សម្បុរដៃ និងជើងក៏មាន​សារៈសំខាន់ដូចជាមុខរបស់អ្នកដែរ។ ជាញឹកញាប់ស្បែកនៅតំបន់នេះ​តែងតែប៉ះពាល់នឹងកាំរស្មី UV ធ្វើឲ្យស្បែកប្រែទៅជាពណ៌ទៅជាខ្មៅស្រអាប់។ ដូចច្នេះ​ប្រសិនបើ​អ្នកចង់កម្ចាត់​បញ្ហាស្បែកខ្មៅ និងធ្វើឲ្យដៃជើងរបស់អ្នកសស្អាតឆាប់រហ័ស សូមអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

ក្រូឆ្មា និងអំបិល៖ អំបិលអាចជួយកម្ចាត់កោសិកា​ចាស់ៗដែលងាប់ ហើយ​ក្រូចឆ្មាវិញជាភ្នាក់ងារ​ប្រឆាំងនឹងស្នាមអុជខ្មៅៗ។ រោយអំបិលបន្តិចនៅលើ​ដៃ និងជើងរបស់អ្នក បន្ទាប់​មក​​យក​​ក្រូចឆ្មា​មក​ជូតពីលើ។ ក្រោយមកអ្នកនឹង​ឃើញស្បែក​ប្រែពណ៌ភ្លឺថ្លា និង​សជាងមុន។

ទឹកដោះគោឆៅ៖ ម៉ាស្សាដៃ និងជើងរបស់អ្នកជាមួយនឹង​ទឹកដោះគោឆៅ អ្នកនឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីអនុវត្តរួច។

ទឹកដោះគោ និងសំបកក្រូចស្ងួត៖ យកម្សៅសំបកក្រូច ផ្សំជាមួយនឹង​ទឹកដោះគោទៅបិទនៅលើតំបន់ដែលអ្នកចង់ឲ្យស។ មិនតែប៉ុណ្ណោះអ្នកអាច​យកល្បាយ​នេះទៅ​បិទ​នៅលើ​ផ្ទៃមុខ រួចទុកចោលឲ្យបាន ២០នាទី សូមលាងសម្អាតចេញ។

ត្រសក់ ឬប្រទាលកន្ទុយក្រពើ៖ យកសាច់ប្រទាលកន្ទុយក្រពើ ឬត្រសក់មកត្រដុសនៅលើស្បែកឲ្យបាន ១០នាទី បន្ទាប់មក​លាងសម្អាតចេញវិញ។



វិធីសាស្ត្រខាងលើនេះ អ្នកអាចជ្រើសរើសមួយណាក៏បាន​ប្រសិនបើអ្នកគិតថាងាយស្រួល ហើយវា​មាន​ប្រសិទ្ធិភាព​ដូចគ្នា៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment