Friday, October 30, 2015

មូលហេតុដែលអ្នកគួរតែឈប់ដករោម​ចេញពីច្រមុះ


អ្នកវិទ្យាសាស្ត្របាន​មាន​ប្រសាសន៍ថា មាន​មនុស្សជា​ច្រើន​កំពុងតែប្រើប្រាស់ក្រមួនដើម្បីកម្ចាត់រោមដៃ, ជើង និងកន្លែងផ្សេងៗទៀត​ជារៀងរាល់ថ្ងៃ​ដោយ​ជឿជាក់​ថា នេះពិតជា​វិធីដ៏ល្អបំផុត ប៉ុន្តែវា​មិនមែន​ដូច​អ្វីដែលអ្នកទាំងនោះ​គិតឡើយ។

ការកម្ចាត់រោម​ចេញពីរាងកាយ ​ដោយប្រើវិធីផ្សេងៗអាច​បង្កឲ្យមាន​ជំងឺធ្ងន់ធ្ងរ​មួយ​ចំនួន​​ដូចជា៖ ការឆ្លងមេរោគ, រលាក, ប៉ារ៉ាស៊ីត និងអាចបណ្តោលឲ្យឆាប់ស្លាបមថែមទៀត។ នេះ​ជា​ហេតុផលចម្បង ដែលបណ្តោលឲ្យស្បែកកាន់តែ​ឆាប់​ខូចខ្លាំងបំផុត។ ជាពិសេស​បញ្ហាធ្ងន់ធ្ងរមួយនឹង​​​កើតមាន​ឡើងក្នុងកំឡុងពេល​ធ្វើការ​ដករោមចេញពីច្រមុះ។ វានឹង​ធ្វើឲ្យ​ខូតខាតស្បែកក្នុងច្រមុះរបស់អ្នក ហើយកន្លែងដែលដករោមនឹងមាន​ឈាមមកជំនួស ដែលជាឱកាសល្អសម្រាប់​ពពួក ប៉ារ៉ាស៊ីត, បាក់តេរី និង​ផ្សិត។

បាក់តេរីទាំងអស់នេះនឹងធ្វើអាចសំបុកកើនឡើងយ៉ាងឆាប់រហ័យនៅក្នុងឬសរោមដែលបានដក ហើយ​អាចជ្រាបចូលទៅកាន់ខួរក្បាលរបស់អ្នកទៀតផង។ បន្ទាប់មកវានឹងបំផ្លាញ់​សសៃប្រសាទ និងជាលិកា ហើយវាអាបង្កឲ្យមាន​ជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់ថែមទៀត។

ពេលដែលអ្នកចង់ដក ឬ​ប្រើក្រមួន​ដើម្បីកម្ចាត់រោមចេញពីច្រមុះគួរតែគិតឡើងវិញឲ្យបាន​ច្បាស់។ ប្រសិនបើអ្នក​នៅតែចង់សម្អាតរោមក្នុងច្រមុះចេញ គួរតែប្រើប្រាស់កន្ត្រៃដើម្បី​កាត់វិញទើបប្រសើរ។ ដូច្នេះមុន​នឹងសម្រេចចិត្ត​ប្រើប្រាស់វិធីណាមួយដើម្បីសម្ចាត់រោម​ចេញពីរាងកាយ អ្នក​គួរតែគិតឲ្យបាន​ច្បាស់ ដើម្បីពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment