មូលហេតុដែលធ្វើឲ្យតឹងច្រមុះ
ជាធម្មតាអាការៈតឹងច្រមុះ កើតឡើងដោយសារតែការឆ្លងមេរោគរលាកច្រមុះ និងជំងឺផ្តាសាយ។ ការឆ្លងមេរោគនេះ បង្កដោយបាក់តេរី និងវីរុស ដែលអាចរារាំងដល់ខ្យល់ចេញចូល និងធ្វើឲ្យពិបាកដកដង្ហើម។
វិធីសម្អាតស្លេសក្នុងរន្ធប្រហោងឆ្លឹងច្រមុះដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖
- រុញអណ្តោតរបស់អ្នកឡើងលើទៅទល់នឹងក្រអូមមាត់ ហើយដាក់មេដៃនៅចន្លោះចិញ្ចីម។
- ប្រើសម្ពាធមេដៃសង្កត់ឲ្យខ្លាំងបន្តិចក្នុងរយៈពេល ២០វិនាទី។ ពេលនេះស្លេសដែលមាននៅក្នុងរន្ធប្រហោងឆ្អឹង នឹងចាប់ផ្តើមហូរចេញមកទាល់តែអស់។
បើយោងតាមអ្នកស្រី Lisa De Stefano ដែលជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Osteopathic Medicine បានបង្ហាញថា នេះគឺជាបច្ចេកទេសដ៏ល្អបំផុតដែលអាចជួយសម្រាលនូវការកកស្ទះនៃស្លេសនៅក្នុងប្រហោងឆ្អឹង និងធ្វើឲ្យវាហូរចេញមកក្រៅបាន
ដោយ មុន្នី proleng khmer
No comments:
Post a Comment