Friday, October 30, 2015

ផលប៉ះពាល់នៃការជក់បារី និងផឹកស្រា ក្រោយពេលសម្រាលកូនរួច

យើងទាំងអស់គ្នា​ប្រាកដជា​បានដឹង​ហើយ​ថា ការជក់​បារី និងផឹកស្រា​ក្នុងកំឡុង​ពេលមានផ្ទៃពោះ​អាចបំផ្លាញ​ទាំងសុខ​ភាពម្តាយ និង​កូន។ ប៉ុន្តែអ្វី​ដែលក៏ជាការពិត​ផងដែរនោះ​គឺ ការ​ជក់បារី និងផឹកស្រា​ក្រោយពេល​សម្រាលកូន​រួច ក៏អាចប៉ះពាល់​ដល់សុខភាព​កូនផងដែរ។
អ្នកម្តាយ​បំបៅកូនគួរតែ​មានការប្រុងប្រយ័ត្ន​ចំពោះអ្វី​ដែលខ្លួន​ទទួលទាន និងទទួលទាន​ជាតិស្រវឹង ព្រោះវា​បានប៉ះពាល់​ដល់ទឹកដោះ។ តាមរយៈ​ការ​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ទារក​នឹងបាត់បង់​ភាពស្រេកឃ្លាន ឬកើត​ជំងឺគេងពុំលក់ ប្រសិនបើ​អ្នកម្តាយ​បំបៅដោះកូន​ជាមនុស្សញៀន​នឹងជាតិស្រវឹង។

ហើយការជក់បារី​នេះផងដែរ ក៏អាចបណ្តាលឲ្យ​ទារកស្លាប់ភ្លាមៗ​ផងដែរ។ នៅពេលជាតិស្រវឹងជ្រៀបចូល​ទៅក្នុងទឹកដោះ វាធ្វើឲ្យខូចសុខភាព​របស់ទារក។

ខាងក្រោមនេះជាផវិបាកនៃការជក់បារី និងទទួលទានជាតិស្រវឹងក្រោយ​ពេលសម្រាលរួច៖

ការពិតទី ១
កុំគិតថា ការទទួលទាន​ទឹកច្រើន​អាចជួយកម្ចាត់​ជាតិស្រវឹងចេញ​ពីក្នុងទឹកដោះ​របស់អ្នក​បាន។ ត្រូវនៅឲ្យឆ្ងាយ​ពីជាតិស្រវឹងរយៈ​ពេល ៣-៤ថ្ងៃ​សិន ទើប​ជាតិស្រវឹង​ក្នុងរាងកាយ​របស់អ្នក​សាបអស់។

ការពិតទី ២
ថ្នាំ, បារី និងសូរាជាសារធាតុអាក្រក់​អាចប៉ះពាល់ដល់​កូនរបស់អ្នក​តាមរយៈ​ទឹកដោះ។ អ្វីដែលសំខាន់​អ្នកម្តាយត្រូវ​មានទំនួលខុសត្រូវ​ក្នុង​កំឡុងពេល​មានផ្ទៃពោះ និងក្នុង​ដំណាក់កាល​បំបៅដោះ​កូន។

ការពិតទី ៣
ការជក់បារីក្រោយពេលសម្រាលកូនរួច​អាចជួបនឹង​បញ្ហា ២យ៉ាង។ ទី ១បារីបាន​បញ្ចូនសារធាតុគីមី​ពុលទៅកូន​របស់អ្នកតាម​រយៈទឹកដោះ ហើយ​ទី​២​ ការផលិត​ទឹកដោះ​នឹងត្រូវ​ចុះអន់​ថយ។

ការពិតទី ៤
តាមការសិក្សាស្រាវជ្រាវ​បានអះអាងថា អ្នកម្តាយដែល​ជក់បារី និងសេព​ជាតិស្រវឹង​តែងតែបណ្តាលឲ្យ​កូនឧស្សាហ៏​ឈឺញឹក ហើយ​កម្រិតប្រព័ន្ធភាពស៊ាំ​ចុះខ្សោយ។

ការពិតទី ៥
បើយោងតាមការស្ទាបស្ទង់​កាលពីថ្មីៗនេះបាន​ឲ្យដឹង​ថា អ្នកម្តាយ​ដែល​ជក់បារី និងផឹកស្រា​ក៏អាចធ្វើឲ្យទារក​មានបញ្ហាផ្លូវដង្ហើម​ក្នុងកំឡុងពេល ២-៣ឆ្នាំដំបូង៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment