Wednesday, October 21, 2015

អាន​អត្ថបទនេះចប់ អ្នកនឹងដឹងថា​គេងស្រាត​ផ្តល់​អត្ថប្រយោជន៍​ខ្លាំងប៉ុណ្ណា

យោង​តាមការសិក្សាស្រាវជ្រាវថ្មីៗ​នេះបាន​ឲ្យ​ដឹងថា មនុស្ស​មួយចំនួន​ចាប់ផ្តើម​ទម្លាប់​គេងស្រាត។ នេះជា​ការពិត​មួយដ៏ល្អ​ដែល​ការ​គេងស្រាត​អាចជួយ​បង្កើន​ភាពស្និតស្នាល​ជាមួយ​នឹងគូស្នេហ៏​របស់អ្នក, ងាយ​នឹងបង្កើត​អារម្មណ៏​សម្រើប និង​មានក្តីសុខ, ជួយកាត់​បន្ថយ​សម្ពាធឈាម, ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង​កាត់បន្ថយអារម្មណ៏​ធុញថប់។ សរុប​មក ការ​គេងស្រាត​ធ្វើឲ្យអារម្មណ៏​បានធូរ​ស្បើយ ព្រោះគ្មានអ្វី​មករឹតបណ្តឹង ឬរុំព័ទ្ធជុំវិញ​រាងកាយ​របស់អ្នក​ក្នុង​ពេលកំពុងគេង​ឡើយ។
1444289593.1
លើសពីនេះទៀត ការគេងស្រាត​បានផ្តល់អត្ថប្រយោជន៏​យ៉ាងខ្លាំង អាចជួយបង្កើន​ថាមពល​ផ្លូវភេទ និងធ្វើឲ្យ​អ្នកមាន​អារម្មណ៏​កាន់តែពុះ​កញ្ជ្រោល។ ការគេងស្រាត​ក៏អាច​ជួយពង្រឹង​ដល់គុណភាព​នៃការ​គេងផងដែរ។ វាធ្វើឲ្យ​គេងលក់បាន​ស្កប់ស្កល់ ព្រោះសីតុណ្ហភាព​ក្នុងរាង​កាយចុះអន់ថយ។
ម្យ៉ាងវិញទៀត អ្នកជំនាញបានណែនាំឲ្យ​គេងស្រាត ព្រោះវាជួយ​កាត់បន្ថយ​ឱកាសនៃការ​កើនឡើង​របស់បាក់តេរី ដោយសារ​មានសំណើម និង​កម្តៅតិច។ ជាការ​ពិតណាស់ ទ្វារមាស​នឹងមាន​សំណើមតិច, ឆ្លង​មេរោគតិច, ធ្វើឲ្យ​ពងស្វាសត្រជាក់, ជួយពង្រឹងសុខភាព​បន្តពូជ។
ច្រើនជាង​នេះទៀត ទម្លាប់​នៃការគេងស្រាត​ក៏អាចផ្តល់អ​ត្ថប្រយោជន៏​ចំពោះស្បែក​អ្នក ព្រោះស្បែក​អាចដកដង្ហើមបានស្រួល ជួយកាត់បន្ថយ​ការកើតជំងឺ​ស្បែក។ ជាធម្មតា ស្បែក​របស់អ្នក​គ្របដណ្តប់​ដោយសម្លៀក​បំពាក់​ពេញមួយ​ថ្ងៃ វានឹងធ្វើឲ្យ​ស្បែកចាប់​ផ្តើម​បញ្ចេញញើស។ដូច្នេះ​អាចឲ្យ​សារធាតុគីមី​ចេញពី​ខោអាវ​ជ្រៀតចូល​ទៅក្នុង​ស្បែក​តាមរយៈ​រន្ធរោម​របស់​អ្នក។
ការគេងដោយមិនចាំ​បាច់ស្លៀក​ខោអាវ​គេងយប់​ក៏អាច​ជួយសន្សំសំចៃថវិកា​ផងដែរ ព្រោះវាធ្វើឲ្យអ្នក​មិនចាំបាច់​ត្រូវចំណាយ​លុយគ្រួសារ​របស់អ្នក។ អ្នកមិនចាំបាច់​ត្រូវទិញ, បោក​គក់ ឬអ៊ុត​ឡើយ។ ប្រសិនបើអ្នក​គេងយប់ត្រជាក់ អ្នកអាច​ប្រើភួយ​ដណ្តប់ខ្លួន​របស់​អ្នកបាន។
តើការគេងស្រាត​ផ្តល់អត្ថប្រយោជន៏​អ្វីខ្លះទៅ?
ភាពសុខ​ស្រួល
នៅពេលអ្នកស៊ាំ​នឹងការគេងស្រាត​ហើយ អ្នកនឹងមិន​ត្រលប់​ទៅទម្លាប់​ចាស់ ស្លៀកខោអាវ​គេងយប់ទៀត​ឡើយ ព្រោះអ្នក​មិនចង់បញ្ឈប់​អារម្មណ៏សុខស្រួល​របស់អ្នកទេ។ អ្នក​ប្រាកដ​ជាពេញចិត្ត​នឹងអារម្មណ៏​ពេលមិន​ស្លៀក​ខោទ្រនាប់, អាវទ្រនាប់ និង​ខោអាវគេង​យប់, ដែលទីបំផុត​នឹងធ្វើឲ្យអ្នក​មានក្តីសុខ និង​មានអារម្មណ៏​ល្អ។
គេងលក់​បានស្រួល
ការគេងស្លៀក​ខោអាវគេង​យប់ពិត​ជាមិនសុខស្រួល​ឡើយ ជាពិសេសប្រសិន​បើវា​ស្អិតជាប់ ឬទាក់​នឹង​កម្រាលពូក ដែល​អាចបណ្តាលឲ្យ​កើតសុបិន្តអាក្រក់ ឬធ្វើឲ្យ​គេងមិន​លក់។ ប៉ុន្តែ នៅពេលអ្នក​គេងស្រាត អ្នកនឹង​អាចគេច​ផុត​ពីភាពរំខាន ធ្វើឲ្យ​គេងលក់​បានស្រួល។
ជួយពង្រឹង​គុណភាពស្បែក
ដូចដែល​បានលើកឡើង​ខាងលើ ការគេងស្រាត​ជួយពង្រឹងគុណភាព​ស្បែក ព្រោះស្បែក​របស់អ្នកអាច​ដកដង្ហើមចេញចូល​បានស្រួល។ អ្វីដែលសំខាន់​ជាងនេះទៀត អាអូនតូច​របស់អ្នក​នឹង​ស្ងួត ហើយជួយ​ពង្រឹងសុខភាពផ្លូវភេទ​របស់អ្នក​បានល្អ។ លើសពីនេះទៀត វាធ្វើឲ្យ​តំបន់ឯកជន, ក្លៀក និងជើង​របស់អ្នក​គេចផុត​ពីគ្រោះថ្នាក់​ដោយសារជំងឺសើ​ស្បែក។
ជួយសម្រួល​ដល់ ករទីសូល
ការគេងស្រាតជួយ​សម្រួលដល់​សីតុណ្ហភាព​រាងកាយ​របស់អ្នក ដូច្នេះរាងកាយ​របស់អ្នក​អាចផលិត​ ករទីសូល បានតាម​ធម្មតា។ ដូច្នេះ ប្រសិនបើ​រាងកាយ​របស់អ្នក​ក្តៅពេល​កំពុង​គេង កម្រិត ករទីសូល របស់អ្នកនឹង​នៅតែឡើង​ខ្ពស់ បើទោះបីជា​ពេលក្រោក​ពីគេងហើយ​ក៏ដោយ។ បញ្ហានេះ​ទីបំផុតនឹង​ធ្វើឲ្យអ្នក​ចាប់ផ្តើម​ធុញថប់, ស្រេកឃ្លាន​អាហារមិនល្អ​ចំពោះ​សុខភាព និងឡើង​ទម្ងន់។ ដូច្នេះ ការគេងស្រាត​អាចជួយធ្វើសមតុល្យ​កម្រិត ករទីសូល របស់អ្នក។
ធ្វើឲ្យជាតិមេឡា​តូនីន និង​អរម៉ូនមាន​សមតុល្យនឹងគ្នា
អ្វីដែល​សំខាន់ ការគេងស្រាត​អាចជួយឲ្យរាងកាយ​សម្រួលដល់កម្រិតជាតិ​មេឡាតូនីន និង​អរម៉ូន ទាំងពីរយ៉ាងនេះអាច​ជួយបន្ថយភាព​ចាស់ និងជួយឲ្យ​មានសុខភាពល្អ​ប្រសើរ​បំផុត៕

No comments:

Post a Comment