Wednesday, October 21, 2015

ធ្វើយ៉ាងម៉េចទើបដឹងថា អ្នកកំពុងតែពាក់អាវទ្រនាប់ខុសទំហំ?


តើអ្នក​មិនសុខស្រួល​ក្នុងខ្លួន​ទេមែនទេ? តើមានស្នាមក្រហម​នៅលើស្មា ឬក្រោមសុដន់​របស់អ្នក​ដែរទេ? តើអ្នក​ចង់ដោះអាវទ្រនាប់​ចេញភ្លាម​ពេលអ្នក​ចូលដល់​ក្នុងផ្ទះ​មែនទេ? តើអ្នក​មានឈឺខ្នង​ដែរទេ?
ប្រសិនបើអ្នកមានការឈឺចាប់​ដោយសារ​ការពាក់អាវ​ទ្រនាប់ ឬការពាក់អាវទ្រនាប់​ធ្វើឲ្យអ្នក​មិនសុខ​ស្រួល នេះបញ្ជាក់ថា​អ្នកកំពុងតែ​ពាក់អាវទ្រនាប់​ខុសទំហំហើយ។ ទំហំ និង​ភាព​សមល្មមអាច​មានភាពខុសគ្នា​ពីអាវទ្រនាប់​មួយទៅអាវទ្រនាប់​មួយទៀត និងពីម៉ាកមួយ​ទៅម៉ាកមួយ​ទៀត។ បំរែបំរួល​ទម្ងន់, ការ​សម្រាលកូន និង​កត្តា​ផ្សេងៗ​ជាច្រើនទៀត​អាចធ្វើឲ្យ​អាវទ្រនាប់​របស់អ្នក​ក៏ផ្លាស់ប្តូរ​ទំហំដែរ មានន័យថា អាវទ្រនាប់​មួយដែល​សមល្មមនឹងខ្លួន​អ្នកកាលពី ៦ខែមុន​លែងសមល្មមនឹង​ខ្លួនអ្នក​បច្ចុប្បន្ននេះ​ទៀត​ហើយ។
អាវទ្រនាប់​ក្រណាត់យឺត
អាវទ្រនាប់ក្រណាត់​យឺតនេះមិន​តឹងពេក ហើយក៏​មិនរលុកពេក​ដែរ។ វានឹងមិន​ធ្វើឲ្យអ្នក​មានអារម្មណ៏​តឹងណែន​ពេកឡើយ។
អាវទ្រនាប់​ពែង
អាវទ្រនាប់ប្រភេទ​នេះសមល្មម​នឹងដើមទ្រូង​របស់អ្នក។ ប្រសិនបើ​ដើមទ្រូងរបស់អ្នក​ប៉ោងលើ ប៉ោង​ក្រោម អាវទ្រនាប់នេះ​មាន​ទំហំតូច​ពេក។ ប្រសិនបើ​អាវទ្រនាប់​ទូលាយ ឬមាន​ភាពជ្រីវជ្រួញ​សាច់​ក្រណាត់​អាវទ្រនាប់ មានន័យថា​ដើមទ្រូង​របស់អ្នក​ធំពេក។
អាវទ្រនាប់​មានខ្សែ​ចងក្រោម
អាវទ្រនាប់​មានខ្សែចង​ក្រោមមាន​ភាពសមល្មមនឹង​ខ្លួន​អ្នក ធ្វើឲ្យ​មានអារម្មណ៏​សុខស្រួល។
អាវទ្រនាប់​ស្បែកសត្វ
អាវទ្រនាប់នេះ​ជាបញ្ហាទូទៅ។ ប្រសិនបើវា​ប៉ះនឹងស្បែក​របស់អ្នក វានឹងបន្សល់​ទុកនូវស្នាម​ក្រហម និងរឹត​បន្តឹងដើមទ្រូង​របស់អ្នកយ៉ាង​ណែន។
អាវទ្រនាប់​ក្រណាត់​យឺតពីមុខ
អាវទ្រនាប់​នេះជួយឲ្យឆ្អឹងទ្រូង​បានសុខស្រួល ជាពិសេស​ប្រសិនបើ​កំពុងតែពាក់អាវទ្រនាប់​មាន​ខ្សែចង​ពីក្រោម។


សរុបសេចក្តីមក៖ អ្នកគួរតែធ្វើតេស្តដើមទ្រូង​របស់អ្នកឥលូវ​នេះ។ អ្នកគួរស្វែង​រកកន្លែងកើត​មាន​​បញ្ហាដោយខ្លួនឯង។ សាកល្បង​អាវណាមួយដែល​សមល្មមនឹង​អ្នកបំផុត។ មានតែ​អ្នក​ម្នាក់គត់​ទើបអាច​ដឹងពីអារម្មណ៏​របស់ខ្លួនឯង​បាន៕

No comments:

Post a Comment