Wednesday, October 21, 2015

តើស្វាមីអាច​មើលដឹងទេ ​នៅពេល​ដែល​អ្នក​​អស់​ព្រហ្មចារីយ៍?

ការថែរក្សាខ្លួនឲ្យនៅក្រមុំព្រហ្មចារីយ៍ទុក​​ជូន​​ស្វាមី​​ក្រោយពី​​អាពាហ៍ពិពាហ៍ ពិតជារឿង​​មួយដ៏អស្ចារ្យខ្លាំងណាស់សម្រាប់ស្រីៗគ្រប់រូប។ ប៉ុន្តែ​​ប្រសិន​​បើ​​តាម​​ការវិនិច្ឆ័យធម្មតា ស្វាមីមិន​​អាច​​ដឹងថា​​ អ្នក​​អស់ព្រហ្មចារីយ៍នោះទេ លុះត្រាតែ​​អ្នក​​និយាយ​​ប្រាប់ការពិតដល់គាត់ដោយផ្ទាល់។
1444957886.virginitys
សន្ទះព្រហ្មចារីយ៍របស់អ្នក​​មានលក្ខណៈជាជាលិកាស្តើងៗ​​គ្រប់ដណ្តប់​​លើមាត់​​ទ្វាមាស។ ខណៈដែលមនុស្សស្រីមួយចំនួន​​មាន​​សន្ទះព្រហ្មចារីយ៍គ្រប់ដណ្តប់​​ពេញ​​មាត់​​ទ្វាមាសទាំងស្រុង,​មួយចំនួន​​អាច​​មាន​​ដោយផ្នែកហើយ​​មួយចំនួន​​ទៀត​​អាច​​អត់ក៏មាន។ សន្ទះព្រហ្មចារីយ៍អាចត្រូវបាន​​ដាក់រហែក​​ដោយសារតែសកម្មភាព​​ដូចជារត់,​ហែលទឹក,​ការជិះកង់,​ការធ្វើលំហាត់ប្រាណហើយសម្បីតែការដើរ​​បោះជំហ៊ានលឿន​​ពេកក៏អាច​​ដាច់រហែក​​បានដែរ។
ដូចគ្នានេះផងដែរ ប្រុសៗតែងតែជឿថាមនុស្សស្រីដែល​​នៅព្រហ្មចារីយ៍នឹងហូរឈាម​​នៅពេល​​ដែល​​រួមភេទលើកដំបូង ប៉ុន្តែ​​វាមិនមែន​​ជាករណី​​ដែល​​ប្រុសអាច​​ធ្វើការសនិដ្ឋាន​​សម្រាប់​​មនុស្សស្រីគ្រប់ៗរូបនោះទេ។ ព្រោះស្ត្រីមួយចំនួន​​អាចមិនមាន​​ការហូរឈាម​​ពេល​​រួមភេទ​​ដំបូង ហើយ​​មួយចំនួន​​ទៀត​​អាច​​ហូរឈាម​​ដោយសារតែ​​ករណីផ្សេងក៏មានដែរ។
ទោះបីជាយ៉ាងណាប្រសិនបើអ្នកចង់ជួសជុល​​សន្ទះព្រហ្មចារីយ៍ឡើង​​វិញគ្មាន​​បញ្ហាឡើយ​​ ព្រោះមានវិធីសាស្ត្រវះកាត់​​ដេរ​​សន្ទះព្រហ្មចារីយ៍ឡើងវិញដោយគ្រូពេទ្យជំនាញៗ។ប៉ុន្តែ​​ត្រូវ​​​ចំណាយពេលវេលា និង​​ប្រាក់អស់ច្រើន៕

No comments:

Post a Comment