Wednesday, October 21, 2015

មើលគូរអនាគតតាមរយៈខ្សែរបាតដៃ ចង់ដឹងថាឆុត មិនឆុតសាកល្បងទាំងអស់គ្នា

ពេលខ្លះអ្នករាល់គ្នា អាចមានគំនិតថាចង់ទៅរកគ្រូទាយដើម្បី ទាយពីថ្ងៃអនាគត ឬក៏លុយកាក់មាសប្រាក់ជាដើម។ ចំណែកអ្នកខ្លះប្រហែលជាបាន សាកល្បងរួចហើយ។ ការទស្សទាយនេះ វានៅតែមានការពេញនិយម និង ទាក់ទាញការចាប់អារម្មរណ៍ ជាពិសេសទាក់ទិនទៅនឹង ជិវិតសេ្នហា និង អនាគត។ សុំមិនបកស្រាយវែងឆ្ងាយពេកទេ អ្នកអាចសាកល្បងយកដៃទាំងពីររបស់អ្នកមកផ្ទឹមគ្នា ហើយពិនិត្យមើលខ្សែរខាងលើគេបង្អស់។​ ខ្សែរខាងលើគេបង្អស់នេះ ជាខ្សែរដែលប្រាប់ពីជិវិតអាពាហ៍ពិពាហ៍ និង គូរអនាគតរបស់លោកអ្នក។ តោះសាកផ្ទៀងផ្ទាត់ទាំងអស់គ្នា៖
១.​ កំពស់ប្រហែលគ្នា
hand-Comparing-1
អ្នកជាប្រភេទមនុស្ស សុភាព​ ទន់ភ្លន់ មានសុភវិនិច្ឆ័យល្អ បើថាមិនចូលចិត្តអ្វីហើយគឺតែមួយរំពេច។ មនុស្សប្រភេទនេះ អាចនឹងរៀបការជាមួយនិឹងបុរសឬនារីណាម្នាក់ដែល អ្នករាល់គ្នាក៏យល់ថាល្អ និង​ មនុស្សភាគច្រើចូលចិត្ត។
២. ដៃស្ដាំខ្ពស់ជាង
hand-Comparing-2
អ្នកជាចំណូលចិត្តរបស់មនុស្សដែលមានវ័យចំណាស់ជាង​ ហើយអាចនឹងត្រូវបានរៀបការជាមួយនរណាម្នាក់ដែលមានអាយុច្រើនជាង។ អ្នកអាចស្របបានគ្រប់ប្រភេទមនុស្ស គ្រប់បរិយាកាស គ្រប់ស្ថានភាព ហើយមិនខ្វល់ថាអ្នកដ៏ទៃគិតយ៉ាងណានោះទេ។
៣. ដៃឆ្វេងខ្ពស់ជាង
hand-Comparing-3
អ្នកជាមនុស្សចូលចិត្ត ជំនៈ ចូលចិត្តការប្រកួតប្រជែង និង​ មានចំណូលចិត្ត ចង់ស្គាល់ ចង់សាកគ្រប់ប្រភេទស្នេហ៍។ អ្នកអាចរៀបការជាមួយសិស្ស ឬក៏ជនបរទេស។ ហើយជាទូទៅដៃគូររបស់អ្នក បើជាបុរសគឺបាននារីដែលស្អាត ហើយបើជានារីគឺបានបុរសសង្ហា។

No comments:

Post a Comment