Wednesday, October 28, 2015

ដល់ពេលដែលរាងកាយរបស់អ្នក ត្រូវការលាងសំអាតជាតិពុលហើយ ប្រសិនបើអ្នករកឃើញ សញ្ញាដាសតឿនទាំង ៩ នេះ

មនុស្សយើងគឺហ៊ុមព័ន្ធទៅដោយជាតិពុល ពីខ្យល់កខ្វក់ដែលយើងដកដង្ហើម ហើយនឹងជាតិថ្នាំដែលគេប្រើសំលាប់សត្វល្អិត ដែលមាននៅក្នុងចំណីអាហារ។ ជាតិពុលជាច្រើនមកពីផលិតផលថែរក្សាសម្រស់ដែលយើងប្រើប្រាស់ជាប្រចាំ, ដោយសារតែអារម្មណ៍អវិជ្ជមាន និង អារម្មណ៍ធុញដែលតំរូវអោយអ្នកប្រើប្រាស់ថ្នាំ ក៏ដូចជាការជក់បារីជាដើម។
សារធាតុពុលទាំងនេះអាចជាគ្រោះថ្នាក់ធំដល់រាងកាយរបស់យើង នៅពេលដែលពួកវាប្រឆាំងនឹងយើង។ វាជារឿងដែលសំខាន់ណាស់ ដែលយើងត្រូវធ្វើការសំអាតជាតិពុលពីក្នុងរាងកាយរបស់យើងអោយបានទៀងទាត់។ មានសញ្ញាជាក់លាក់មួយចំនួនដែលដាស់តឿនយើងថា​ ដល់ពេលដែលយើងត្រូវធ្វើការសំអាតជាតិពុលពីក្នុងសរីរាង្គរបស់យើង។ សញ្ញាមួយចំនួនដែលអ្នកមិនគួរមើលរំលងមានដូចជា៖
១.​ គេងមិនសូវលក់
ការគេងមិនលក់អាចបង្ហាញយើងថា ជាតិពុលបានប្រមូលផ្តុំគ្នា ហើយវាបានរាំស្ទះចលនាឈាមរត់។
២.​ មិនសូវមានកំលាំង
ចេះតែមានអារម្មណ៍ថាអស់កំលាំងមិនអស់មិនហើយ គឺជាសញ្ញាដែលបង្ហាញថាមានជាតិពុលច្រើនហួសកំរិតនៅក្នុងខ្លួន។
៣. ឈឺក្បាល
ការឈឺក្បាលអាចជាលទ្ធផលនៃជាតិពុលដែលរលាកចំកណ្តាលប្រព័ន្ធសរសៃប្រសាទ នៅក្នុងរាងកាយរបស់យើង។
៤.​ បញ្ហាស្បែក
ការរលាកស្បែក,​ រមាស់ស្បែក និង rosacea គឺជារោគសញ្ញានៃការប្រមូលផ្តុំនៃជាតិពុល ហើយរាងកាយរបស់យើងកំពុងតែព្យាយាមបញ្ចេញជាតិពុលតាមធម្មជាតិ។
៥.​ អណ្តាតឡើងស រឺលឿង
ជាតិពុលដែលបានកសាងឡើងក្នុងឈាមអាចនាំអោយមានស្ថានភាពដែលបង្ហាញនៅលើអណ្តាត។
៦. ធ្វើអោយមានបញ្ហាកកស្ទះនៅក្នុងឆ្អឹងរន្ធច្រមុះ
ការស្រូបយកជាតិពុលដែលបំពុលដោយខ្យល់អាចនាំអោយមានស្ថានភាពបែបនេះ។
៧. មានបញ្ហាថង់ទឹកប្រមាត់
ថង់ទឹកប្រមាត់អាចក្លាយជាបញ្ហាដែលគួរតែផ្តោតអារម្មណ៍បំផុត ហើយបញ្ហាធ្ងន់ធ្ងរដោយសារតែជាតិពុលកសាងឡើងនៅក្នុងថ្លើម។ ហើយប្រមាត់ក៏បានកកស្ទះផងដែរ។
៨. បង្កើនខ្លាញ់ក្បាលពោះ
ជាតិពុលរំខានដល់សមត្ថភាពក្នុងខ្លួន ក្នុងការគ្រប់គ្រងកំរិតជាតិស្ករ និងការបំលែងកូឡេស្តេរ៉ូល។
៩.​ ឡើងកំដៅ
ព្រោះតែកំរិតជាតិពុលឡើងខ្ពស់ក្នុងរាងកាយ ថ្លើមធ្វើការហួសកំលាំង ដូច្នេះហើយវាធ្វើអោយឡើងកំដៅកាន់តែខ្លាំង ដែលធ្វើអោយរាងកាយទាំងមូលឡើងក្តៅ។
ដូច្នេះប្រសិនបើអ្នកសំគាល់ភាពមិនប្រក្រតីណាមួយ កំពុងកើតមានឡើងនៅលើខ្លួនអ្នក នេះអាចជាសញ្ញានៃការលើសកំរិតជាតិពុលក្នុងរាងកាយហើយ៕

No comments:

Post a Comment