Wednesday, October 28, 2015

សង្រ្គោះខ្លួនឯងដោយការដាស់តឿន

កេរ្ត៌សម្បត្តិខ្ញុំមាន តែមិនមែនព្រោះខ្ញុំសំបូរសប្បាយនោះទេ, ប៉ុន្តែគឺជាអ្វីដែល ខ្ញុំទាមទារតិចជាងអ្នកដទៃ។ មិនមែននរណាម្នាក់ធ្វើឲ្យអ្នកពិបាកចិត្តនោះទេ តែគឺអ្នកយកសំដី របស់មនុស្សទាំនោះ មកដាក់ក្នុងចិត្ត។ រស់នៅក្នុងកណ្តាប់ដៃរបស់គេ ជាមនុស្សដែលគ្មានការពិចារណាដោយខ្លួនឯង។​ ប្រសិនបើក្នុងមួយថ្ងៃអ្នកប្រាប់ខ្លួនឯង២១ដងថា “ខ្ញុំមិនអាចដោយសារតែ រឿងបន្តិចបន្តួចធ្វើឲ្យខ្ញុំ មិនសប្បាយចិត្តនោះឡើយ” នោះអ្នកនឹងប្រទះឃើញក្នុងចិត្តអ្នក មាននូវកំលាំងពិសេសមួយដែល មិនគួរឲ្យជឿ។
អ្នកអាចសាកល្បងដោយផ្ទាល់បាន វាពិតជាមានប្រសិទ្ធភាព។ ប្រសិនបើគ្រប់គ្នាអាច បណ្តោយអ្វីៗទៅតាមធម្មជាតិ នោះមនុស្សលោកនិង រីករាយ ហើយនឹងកាន់តែរីករាយ។ យើងអគុណដល់ព្រះ ដែលប្រទានអ្វីៗដែលយើងមាន ហើយអគុណដល់ព្រះដែល មិនបានប្រទាននូវអ្វីដែលយើងគ្មាន។ អ្វីដែលមកដោយងាយ នោះវានឹងទៅវិញដោយងាយដូចគ្នា ដូចច្នេះ អ្នកត្រូវសំរបតាមនិស្ស័យ និស្ស័យមិនអាចកែបាន យើងមិនអាចកែប្រែនិស្ស័យបាន។
បើយើងគិតថា អ្នកដទៃធ្វើអ្វីសុទ្ធតែត្រូវ ខ្លួនឯងខុសគ្រប់ពេល បែបនេះ ទើបអាចបន្ថយភាពកង្វល់ ក្នុងចិត្តបានច្រើន។ មនុស្សល្ងង់ តែងចង់ឱ្យអ្នកដទៃយល់ពីខ្លួនឯង តែមនុស្សឆ្លាត តែងរកមធ្យោបាយដើម្បី ស្គាល់ពីខ្លួនឯង អោយកាន់តែច្បាស់។ ការពិតគឺមិនអាចកែប្រែបាន, ការពិតនៅតែជាការពិត, ក្រៅពីទទួលស្គាល់ការពិត វាគ្មានមធ្យោបាយអ្វី​ ដែលប្រសើជាងនេះឡើយ។
មនុស្សដែល​ មានអំនួតលើខ្លួនឯងខ្លាំង នូវមានឱកាសសង្រ្គោះបាន, ប៉ុន្តែមនុស្សដែលស្អប់ខ្លួនឯងហើយ គឺមិនអាចជួយបានឡើយ។ នៅពេលអ្នករៀនចេះដាក់ចុះ អ្វីមួយ ពេលនោះអ្នកនឹងគ្មានកង្វល់ទៀត វាប្រៀបដូចជាអ្នកកំពុងតែកាន់វត្ថុ ដែលធ្ងន់នៅនឹងដៃ។ មនុស្សតែងកើតទុក្ខ ព្រោះពួកគេទាមទារ នូវរបស់ដែលមិនសមនឹងខ្លួន។
បន្ទោសអ្នកដទៃដែល ធ្វើឲ្យខ្លួនរងទុក្ខ ហេតុអ្វីមិនបន្ទោសខ្លួនឯងដែល មិនបានអប់រំខ្លួនឯង ឲ្យបានល្អ។ វាសនា គ្រាន់តែជាអ្នកទទួលខុសត្រូវ សាប់បៀរមួយហូ ប៉ុន្តែខ្លួនអ្នកទេ ដែលជាអ្នកលេងបៀរទាំងនោះ។ ធ្វើខុសគ្រាន់តែជាកំហុសមួយរយៈ តែបើរំលងពេលវេលាទាំងនោះ ទើបជាភាពសោកស្តាយអស់មួយជីវិត។
ដោយ មុន្នី proleng khmer

No comments:

Post a Comment