Wednesday, October 28, 2015

ប្រើស្ករសតែមួយស្លាបព្រាបាយ និង ក្រូចឆ្មារមួយចំហៀង អ្នកនឹងអាចលុបបំបាត់ស្នាមសង្វារ ដែលធ្វើអោយអ្នកទើសទាល់

ស្ត្រីដែលសំរាលកូនរួចភាគច្រើន តែងជួបប្រទះនឹងបញ្ហាស្នាមសង្វារនេះ។ តើមានអ្វីវិធីអ្វីជួយពួកគេ ក្នុងការបំបាត់ស្នាមសង្វារនេះ? យើងខ្ញុំនឹងបង្ហើបប្រាប់ពីដំណោះស្រាយដ៏ងាយមួយបែប អ្វីដែលអ្នកត្រូវការមានដូចខាងក្រោម៖

– ស្ករស ១ ស្លាបព្រាបាយ
– ក្រូចឆ្មារ មួយចំហៀង

វិធីធ្វើ៖

– យកស្ករសមួយស្លាបព្រាបាយ លាយជាមួយក្រូចឆ្មារ មួយចំហៀងផ្លែ (បើវាមិនសូវមានទឹកដាក់មួយផ្លែ រឺលៃតាមនឹង)។ កូរបញ្ជូលគ្នាអោយសព្វ អ្នកអាចបន្ថែមប្រេងអូលីវ​ រឺប្រេង Tea Tree Oil ពីរបីតំណក់ចូលទៀតបាន។ ដុសទៅលើស្នាមសង្វាររបស់អ្នករយៈពេល ៨ ទៅ ១០ នាទី ហើយទុកចោលមួយសន្ទុះធំសឹមលាងចេញ។ ធ្វើវិធីនេះយ៉ាងហោចណាស់ ១ ខែ រឺធ្វើទាល់តែអ្នកឃើញពីលទ្ធផលរបស់វា៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment