Tuesday, October 27, 2015

ញាំផ្កាខាត់ណាជាប្រចាំអាចការពារជំងឹមហារីក និង ដាច់សរសៃឈាមក្នុងខួរក្បាល

ផ្កាខាត់ណាជាប្រភេទបន្លែម្យ៉ាង ដែលមិនត្រឹមតែអាចបន្ថែមរស់ជាតិដល់មុខម្ហូបប៉ុណ្ណោះទេ​ តែវាក៏មានអត្ថប្រយោជន៏ចំពោះសុខភាពយ៉ាងច្រើនផងដែរ។ តាមការសិក្សាចុងក្រោយមួយបានអះអាងថា ក្នុងផ្កាខាត់ណាមានផ្ទុកនូវវីតាមីន C, B1, B2, B3, B5 និង B6 ហើយក្រៅពីវីតាមីនទាំងនេះ វាក៏មានផ្ទុកយ៉ាងច្រើផងដែរនូវ សារជាតិរ៉ែ សារធាតុគីមីរុក្ខជាតិ ប្រូតេអ៊ីន ជាតិសរសៃ និងប៉ូតាស្យូមដែលអាចជួយធ្វើឲ្យឆ្អឹងរឹងមាំ និងសាច់ដុំលូតលាស់បានល្អ។
ជាងនេះទៅទៀតវាមានផ្ទុកនូវ សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី និងអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលការពារមិនឲ្យមានជំងឺទឹកនោមផ្អែម និងភាពធាត់ជ្រុល។ ការសិក្សាបានសង្កត់ធ្ងន់ថា ប្រសិនបើលោកអ្នកញាំផ្កាខាត់ណាឲ្យបានជាប្រចាំ វានឹងជួយការពារលោកអ្នកពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺមហារីក គាំងបេះដូង និង ធ្វើឲ្យរាងកាយមាំមួន៕

ដោយ មុន្នី proleng khmer

No comments:

Post a Comment