Tuesday, October 27, 2015

វិធីស្រកទម្ងន់ ៤ ទៅ៥ គីឡូក្រាម ក្នុងរយៈពេល ៧​​ ថ្ងៃ ដោយគ្រាន់តែញ៉ាំស៊ុត

នេះជាក្បួនញាំអាហារមួយ ដែលអាចធ្វើឲ្យ អ្នកស្រកទម្ងន់បាន ៤ទៅ៥ គីឡួក្រាម ក្នុងរយៈពេល ត្រឹមតែ ៧ ថ្ងៃ។ សម្រាប់អ្នក ដែលធាតុលើសទម្ងន់ អាចសាកល្បងបានទាំងអស់គ្នា៖
ថ្ងៃទី ១៖
– អាហារពេលព្រឹក៖ ស៊ុតស្ងោរ ២ គ្រាប់, ក្រូចស្រស់ ២ ផ្លែ និង ទឹកដោះគោដែលមានជាតិខ្លាញ់ ទាប​ ១ ពែង។
– អាហារថ្ងៃត្រង់៖ សាច់មាន់ស្ងោរហើយយកស្បែកចេញទម្ងន់ ១៧០ ក្រាម និងទឹកដោះគោជូរ ១ ពែង។
– អាហារពេលល្ងាច៖ ស៊ុតស្ងោរ ១ គ្រាប់, ​ សាច់មាន់ស្ងោរហើយយកស្បែកចេញទម្ងន់ ១៣០ ក្រាម និង ក្រូច​ ១ ផ្លែ។
ថ្ងៃទី ២៖
– អាហារពេលព្រឹក៖ ស៊ុតស្ងោរ ២ គ្រាប់​ និងទឹកក្រូចឆ្មារស្រស់ ១ ផ្លែ។
– អាហារថ្ងៃត្រង់៖ ត្រីអាំងទម្ងន់ ១៤០ ក្រាម និងក្រូចថ្លុង ១ ផ្លែ ។
– អាហារពេលល្ងាច៖ ស៊ុតស្ងោរឲ្យរឹង ៣ គ្រាប់។
ថ្ងៃទី ៣៖
– អាហារពេលព្រឹក៖ ស៊ុតស្ងោរឲ្យរឹង ២ គ្រាប់ និង ទឹកក្តៅលាយក្រូចឆ្មារស្រស់ ១ ពែង។
– អាហារថ្ងៃត្រង់៖ សាច់គោស្ងោរ ១៧០ ក្រាម និងក្រូចថ្លុង ១ ផ្លែ ។
– អាហារពេលល្ងាច៖ ស៊ុតស្ងោរឲ្យរឹង ៣ គ្រាប់។
ថ្ងៃទី ៤៖
– អាហារពេលព្រឹក៖ ស៊ុត ៣ គ្រាប់ ចៀនជាមួយនឹងខ្ទឹមបារាំង និងជីវ៉ាន់ស៊ុយ។
– អាហារថ្ងៃត្រង់៖ សាច់មាន់ឆ្អិន ១៤០ ក្រាម ជាមួយនឹងសាឡាត់។
– អាហារពេលល្ងាច៖ ស៊ុតស្ងោរឲ្យរឹង ១ គ្រាប់ និងក្រូច​ ២ ផ្លែ។
ថ្ងៃទី ៥៖
– អាហារពេលព្រឹក៖ ការ៉ុត ២ មើម, ស៊ុតស្ងោរឲ្យរឹង ២ គ្រាប់ និង ក្រេមជូរ ១ ស្លាបព្រាកាហ្វេ។
– អាហារថ្ងៃត្រង់៖ ការ៉ុត ២ មើម និងទឹកក្រូចស្រស់ ១ ពែង។
– អាហារពេលល្ងាច៖ ស៊ុតស្ងោរឲ្យរឹង ១ គ្រាប់ និង ត្រីស្ងោរទម្ងន់ ៨៥ ក្រាម។
ថ្ងៃ​ទី ៦៖
– អាហារពេលព្រឹក៖ ទឹកដោះគោជូរដែលមានខ្លាញ់ទាប ១៤០ ក្រាម និង ក្រូចស្រស់ ១ ផ្លែ។
– អាហារថ្ងៃត្រង់៖ ស៊ុតស្ងោរឲ្យរឹង ២ គ្រាប់ និង ក្រូចថ្លុង ២ ផ្លែ។
– អាហារពេលល្ងាច៖ ញាំទឹក ១ កែវ។
ថ្ងៃទី ៧៖
– អាហារពេលព្រឹក៖ ស៊ុតស្ងោរ ២ គ្រាប់ និង ក្រូចថ្លុង ១ ជំហៀង។
– អាហារថ្ងៃត្រង់៖ សាច់គោ ១៧០ ក្រាម​ និង ក្រូច ១ ផ្លែ។
– អាហារពេលល្ងាច៖ ញាំទឹក ១ កែវ។

ដោយ មុន្នី proleng khmer

No comments:

Post a Comment