Tuesday, October 27, 2015

ប្រសិនបើ អ្នកមានបញ្ហានេះ លើក្រចកដៃ សូមទៅជួបគ្រូពេទ្យជាបន្ទាន់!

តើអ្នកធ្លាប់ចាប់អារម្មណ៍ ជាមួយនឹងការប្រែប្រួល មួយចំនួន ដែលកើតមាននៅលើ ក្រចកដៃរបស់អ្នកដែរទេ?
ការសិក្សាលើជំងឺមហារីក មួយបានឲ្យដឹងថា ពេលខ្លះភាពសុខប្រក្រតីមួយចំនួន ដែលកើតមានលើក្រចកដៃ ឬក្រចកជើងអាច ជាសញ្ញានៃជំងឺមហារីក។ ពេលខ្លះដុំសាច់មហារីកបានចាប់ផ្តើម វិវឌ្ឍន៏ខ្លួននៅក្នុងកោសិកាក្រោមក្រចកដៃដែលដំបូងវាធ្វើឲ្យក្រចកមានពណ៌ត្នោតស្រាល ហើយបន្ទាប់មកក្លាយទៅជាខ្មៅទៅៗ និងកាត់តែធំទៅៗ។
តែក្រុមអ្នកជំនាញបានពន្យល់បន្ថែមថា មិនមែនរោគសញ្ញាដែលបានរៀបរាប់ខាងលើ សុទ្ធតែជាសញ្ញានៃជំងឺមហារីកនោះទេព្រោះថាពេលខ្លះរាងកាយរបស់យើងខ្វះជាតិដែក ខ្វះវិតាមីន ខ្វះអុកស៊ីសែន ការរងនូវរបួសផ្សេងៗ រាងកាយមានជាតិពុលច្រើន ឬ ភាពខុសប្រក្រតីនៃក្រលៀន ក៏អាចធ្វើឲ្យមានការប្រែប្រួលលើក្រចកដូចនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ក្រោមអ្នកជំនាញបានធ្វើការផ្តាំផ្ញើរថា ប្រសិនបើលោកអ្នកជួបនូវបញ្ហា ខាងលើនេះលើក្រចកដៃរបស់លោកអ្នក សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។

ដោយ៖ មុន្នី proleng khmer

No comments:

Post a Comment