Tuesday, October 27, 2015

អាថ៍កំបាំង ដើម្បី​ឆ្លង​ទៅ​ដល់​ត្រើយ​សុភមង្គល សម្រាប់​គូស្នេហ៍​គ្រប់​រូប

បុរស​និង​ស្រ្ដី​មាន​ជីវិត​រស់​​នៅ​ ដើម្បី​យល់​ចិត្ដ​យល់​ថ្លើម​គ្នា ចេះ​ស្ដាប់​គ្នា​ទៅ​​វិញ​ទៅ​មក ​។ ប៉ុន្ដែ​ជា​ប្រចាំ​ថ្ងៃ​ពួក​គេ​ទាំង​ពីរ​នាក់​បៀម​លេប​ទៅ​ដោយ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ដ​ ទំនាស់​ទាស់​ទែង​គ្នា​ ការ​មិន​ចុះ​សម្រុង​គ្នា​ ការ​មិន​យល់​ចិត្ដ​គ្នា​ និង​ការ​នឿយ​ណាយ​ទាំង​កាយ​ចិត្ដ​រៀង​ៗ​ខ្លួន ។ រឿង​រ៉ាវ​ទាំង​នេះ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ពួក​គេ​ទាំង​ពីរ និង​រំខាន​ជីវិត​គួរ​ស្នេហ៍​បុរស​ស្រ្ដី​នេះ​ទៀត​ផង ។​ តើ​ពួក​គាត់​ត្រូវ​មាន​វិធី​សាស្រ្ដ​ ឬ​មធ្យោ​បាយ​បែប​ណា​ខ្លះ​ដើម្បី​ឆ្លង​ទៅ​ដល់​ត្រើយ​សុភមង្គល​ ?
ក្នុង​រឿង​រ៉ាវ​ស្នេហា​មិន​ត្រូវ​សំចៃ​កម្លាំង​ឡើយ ហើយ​ត្រូវ​ចេះ​ធ្វើ​ឬ​ផ្ដល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​អោយ​បាន​ច្រើន​ដោយ​មិន​ត្រូវ​គិត​ទៅ​ដល់​ការ​ផ្ដល់​គ្រប់​គ្រាន់​ ឬ​ការ​តប​ស្នង​ជា​គុណ​ស្រ័យ​នោះ​ឡើយ ។​ នៅ​ក្នុង​សុភមង្គល​គ្រួសារ​ខ្មែរយើង ស្រ្ដី​អនុវត្ដ​បាន​ប្រសើរ​ណាស់ តែ​បុរសវិញទេ ដែលព្រងើយ​កន្ដើយ​ធ្វើ​មិន​ដឹង​មិន​ឮ​នូវ​រឿង​យក​ចិត្ដ​ទុក​ដាក់​នេះ ។​ ស្រ្ដី​ច្រើន​តែ​ចេះ​ថ្នាក់​ថ្នម​បម​បី​ស្វាមី​ ឬ​គូរ​ស្នេហ៍​ ដុស​ក្អែល​អោយ​ប្ដី ជួន​កាល​ម៉ាស្សា​ខ្លួន ឬ​ច្រ​បាច់​ដៃ​ច្របាច់​ជើង​អោយ​ប្ដី​ទៀត​ផង បែប​នេះ​ជា​អ្វី​មួយ​ដែល​ប្រកប​ទៅ​ដោយ​​សុភមង្គល​រវាង​គ្នា​និង​គ្នា ។ រីឯ​បុរស​ខ្មែរ​ក៏​គួរ​ធ្វើ​អំពើ​ទាំង​នេះ​ដល់​ភរិយា​​ឬស្រ្ដី​ និង​លែង​គិត​អំពី​ការ​បែក​បាក់​គ្នា ហើយ​ត្រើយ​សុភមង្គល​នឹង​នៅ​ជិត​បង្កើយ ។ តែ​សូម​កុំ​ច្រឡំ​ថា ការ​ថ្នាក់​ថ្នម​គ្នា​ដើម្បី​សេចក្ដី​សុខ​ផ្លូវ​ភេទ ឬសុភមង្គល​គ្រួសារ​ និង​បញ្ហា​យេនឌ័រ ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment