Tuesday, October 27, 2015

គន្លឹះ ៨​ចំណុច ក្នុង​ការ​ជ្រើសរើស​មិត្ត​ស្រី​ដ៏​ល្អ​ម្នាក់

តើអ្វី​គឺ​ជា​សេចក្ដី​ស្នេហា​? មនុស្ស​ខ្លះ​ឆ្លើយ​ថា​ វាគឺ​ជា​ការ​លះ​បង់​ឬការ​​ស្វែង​យល់​ ឯ​អ្នក​ខ្លះ​ទៀត​​យល់​ថា ស្នេហា​គឺ​ជា​​ការ​ស្ម័គ្រ​ចិត្ដ​ ស្ម័គ្រ​កាយ​ដើម្បី​ដើម្បី​រួម​រស់​ជាមួយ​គ្នា​ជាដើម។ និមយ​ន័យ​មិន​សំខាន់​​ពេកនោះ​ទេ​ អ្វី​ដែល​សំខាន់​តើ​យល់​អំពី​សេចក្ដី​ស្នេហា​កម្រិត​ណា? ហើយដៃគូ​របស់​អ្នក​ជាមនុស្ស​ល្អ​កម្រិត​ណា​។ ដូច្នេះ​ហើយ​សូម​លោក​ស្វែង​យល់​ពី​បុគ្គលិក​លក្ខណៈខ្លះ​របស់​មិត្ដ​ដូច​តទៅ:

– នាង​មិនដែល​លូក​លាន់​ការ​ងារ​របស់​អ្នក
អ្នក​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​ការងារ​​ បើ​សិន​ជា​មិត្ដ​ស្រី​ ឬ​មិត្ដ​ប្រុស​របស់​អ្នក​លូក​លាន់​​ការងារ​របស់​អ្នក​គ្រប់​ពេល​។ ការ​ងារ​និង​មនោ​សញ្ចេតនា​មិន​​​ត្រូវ​​អាចយក​លាយ​ឡំគ្នា​នោះ​ទេ។
– នាង​មាន​​ចំណង់​ចំណូល​ចិត្ដ​ដូច​អ្នក​
អ្នក​ចូល​ចិត្ដ​ទៅ​មើល​កុន​​ ហែល​ទឹក​ ហើយ​អ្នក​មាន​គំនិត​ប្រហាក់​ប្រហែល​គ្នា​ក្នង​ការ​រាប់​អាន​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ។ នាង​មិន​អាច​យល់​នឹង​អ្នក​ទាំង​ស្រុង​ទេ តែ​យ៉ាង​ហោច​ណាស់​ក៏​ប្រហាក់​ប្រហែល​​ ៩០% ដែរ។
– នាង​តែង​តែ​ប្រាប់​អ្នក​នៅ​ពេល​ដែល​នាង​មាន​អារម្មណ៍​មិន​ល្អ
គ្មាន​នរណា​ម្នាក់​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​វេលា​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​មាន​​អ្វី​ខុស​ឆ្គង​នាង​តែ​ង​តែ​ប្រាប់​អ្នក​នូវ​អារម្មណ៍​មិន​សប្បាយ​ចិត្ដ​របស់​នាង។
– នាង​ស្រលាញ់​អ្នក​ ព្រោះ​អ្នក​ជា​អ្នក​ មិន​មែន​ព្រោះ អ្វី​ដែល​អ្នក​ធ្វើ​ឡើយ​
មនុស្ស​ច្រើន​ណាស់​ទាក់​ទាញ​អ្នក​ដទៃ​ដែល​ភាព​ជា​តារា​របស់​ពួក​គេ។ ប៉ុន្ដែ​សេចក្ដី​ស្នេហា​ពិត​មិន​មែន​ផ្អែក​លើ​កេរ្ដិ៍​ឈ្មោះល្បី​ល្បាញ​ ឬមុខ​របរ​ដែល​អ្នក​ធ្វើ​ឡើយ។ មិត្ដ​ស្រី​ដ៏ស្មោះ​ត្រង់​ស្រលាញ់​អ្នក​មិន​មែន​ដោយ​សារ​អ្នក​មាន​ការងារ​ល្អ​ ឬ​ល្បី​ល្បាញ​ឡើយ ប៉ុន្ដែ​ដោយ​សារ​ទង្វើ​របស់អ្នក​។
– នាង​មិន​បញ្ហា​សម្រស់​រាង​កាយ​ឡើយ
នាង​មិន​ព្យា​យាម​កែ​​សម្ផស្ស​តុប​តែង​ខ្លួន​គ្រប់​ពេល​វេលា​នោះទេ ហើយ​នាង​មាន​ភាព​ងាយ​ស្រួល​ក្នុង​របៀប​នៃ​ការ​តុប​តែង​ខ្លួន​របស់​នាង​។
– នាង​មិន​ច់ង​ផ្លាស់​ប្ដូរ​អ្នក​អោយ​ទៅ​ជា​អ្វី​មួយ​ឡើយ
មាន​មនុស្ស​ខ្លះ​ព្យាយាម​ប្រែ​ក្លាយ​ដៃ​គូរ​បស់​ពួក​គេ​អោយ​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​តាម​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ ប៉ុន្ដែ​ពួក​គេ​ភ្លេច​គិត​ថា​ លើក​លោក​នេះ​គ្មាន​មនុស្ស​ណា​​ល្អ​ឥត​ខ្ចោះ​ឡើយ សូម្បី​តែ​ខ្លួន​ពួក​គេ​ផ្ទាល់​ក៏​ដូច​គ្នា​ដែរ។
– នាង​មាន​ចិត្ដ​បើក​ចំហ​ជាមួយ​អ្នក
អ្នក​បាន​ដឹង​រឿង​គ្រប់​យ៉ាង​របស់​នាង​ ព្រោះ​នាង​បាន​និយាយ​ប្រាប់​អ្នក​ដោយ​បើក​ចំហ។ ទោះ​បី​អតីតកាល​របស់​នាង​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ដ​ ឬខក​ចិត្ដ​ក៏​ដោយ​ សូម​អ្នក​ទទួល​យក​វា​ទៅ​ ព្រោះ​នេះ​គឺ​ជា​សេចក្ដី​ស្មោះ​ត្រង់​មួយ​ដែល​មិនងាយ​រក​បាន​ឡើយ។
– នាង​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​អ្នក
នាង​និង​អ្នក​តែង​តែ​មាន​ ការ​យល់​ឃើញ​ និង​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​​គ្នា។ ការ​យល់​ឃើញ​ចំពោះ​ការ​អប់រំ​ លុយ​កាក់​ ឬ​ភាព​ស្មោះ​ត្រង់ ក៏​មាន​លក្ខខណៈ​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment