Tuesday, October 27, 2015

រួមភេទរួច ប្រើថ្នាំពន្យាកំណើត តើអាចមានផ្ទៃពោះដែរទេ?


មាន​គូស្នេហ៍ជាច្រើនណាស់ដែលយល់ច្រឡំថា ការ​លូកបញ្ចូលអាអូនតូចតែញាក់កណ្តោល ឬបាញ់ទឹកកាម​ក្រៅទ្វារមាសស្ត្រី គឺអាចធ្វើឲ្យដៃគូជៀសផុតពីការមានផ្ទៃពោះបាន។ ប៉ុន្តែ​វិធីមួយនេះហាក់ដូចជាមិន​មាន​សុវត្ថិភាពនោះឡើយ ព្រោះ​ការជ្រាបចូលទឹកកាមតែបន្តិច​ក៏អាច​បង្កឲ្យមាន​ផ្ទៃពោះបានដែរ។ ដូច្នេះអ្នកគួរតែប្រើស្រោម​អនាម័យឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុងពេល​រួមភេទ​​ទើបធានាសុវត្ថិភាពជាង។
ម្យ៉ាងទៀត ប្រសិនបើ​អ្នក​ភ្នាត់ស្នៀត​មិនបានការពារក្នុងពេលរួមភេទ នៅមាន​វិធីដែលអាច​ជួយសង្គ្រោះមិនឲ្យមាន​ផ្ទៃពោះបាន។ ប៉ុន្តែ​មិនត្រូវឲ្យលើស ៧២ម៉ោងនោះឡើយ ព្រោះ​ថ្នាំពន្យា​កំណើត​អាចជួយបានតែប៉ុណ្នឹង ហើយ​បើ​ទោះបីជាមានផ្ទៃពោះ​ក៏ឱកាសនេះមាន​កម្រិតតិចណាស់ គឺស្ទើរតែគ្មាន។


ដោយ មុន្នី proleng khmer

No comments:

Post a Comment