Wednesday, October 21, 2015

អាថ៌​កំបាំង​របស់​តារា​កូរ៉េ ​ធ្វើ​អោយ​រាង​ស្លីម មាន​ប្រសិទ្ធិ​ភាព​ ១០០%

មនុស្ស​ស្រី​ជា​ច្រើន​តែង​តែចង់​បាន​រូបរាង​ស៊្លីម អោយ​ដូច​តារា​ក្មេង​ៗ​របស់​កូរ៉េ​ខាង​ត្បូង​ ។  ស្រ្ដី​ខ្លះ​តែង​តែ​សួរ​ថា​ តើ​ស្រី​អស់​ទាំង​នោះ​ពិសារ​អាហារ​យ៉ាង​ម៉េច​ ដើម្បី​អោយ​បាន​រាង​ស៊្លីម​? ក្នុង​ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ រូបមន្ដ​ទទួល​ទាន​អាហារ​​ដើម្បី​បានរាង​ស៊្លីម​ ដែល​បាន​សម្ភាសន៍​តារា​ស្រី​កូរ៉េ​ខាង​ត្បូង​នោះ​បាន​សរសេរ​ថា ចង់​បាន​រាង​ស៊្លីម​ត្រូវ​ប្រតិបត្ដិ​ដូច​ខាង​ក្រោម​:
korean-star
១- រៀង​រាល់​ថ្ងៃ​ ទាំង​អាហារ​ថ្ងៃ​ត្រង់​ និង​អាហារ​ពេល​យប់​ ត្រូវ​តែ​ជា​ផ្លែ​ឈើ​ ទឹក​ដោះ​គោ ស៊ុត​ និ​ង​ទឹក ។
២- ក្នុង​ចំណោម​អាហារ​ដែល​យក​មក​ទទួល​ទាន​ ត្រូវ​ដឹង​សមាស​ធាតុ​ដែល​មាន​ក្នុង​នោះ​ ធ្វើ​យ៉ាង​ណា​បំពេញ​អោយ​បាន​គ្រប់​គ្រាន់​ទៅ​នឹង​តម្រូវ​ការ​ខាង​សុខ​ភាព​ ហើយ​ការ​ទទួល​ទាន​យូរ​ទៅ​អាច​ក្លាយ​ជា​ទម្លាប់​ ។
៣- អាហារ​ទាំង​នោះ​​មិន​អាច​ធ្វើ​អោយ​រាង​កាយ​ធាត់​កំប៉ែង​កំប៉ោង​ដែល​​ស្រីៗ​មិន​​ត្រូវ​ការនោះ​ឡើយ​ ។ អាហារ​ទាំង​នេះ​គឺមានលក្ខណៈ​សាមញ្ញ​ មិន​ចំណាយ​លុយ​ច្រើន​ ហើយ​ជា​ធានា​​ទៅ​ដល់​​តម្រូវ​ចាំ​បាច់​ប្រចាំថ្ងៃ​របស់​មនុស្ស​ ។ បរិភោគ​បែប​នេះ​មិន​​គ្រាន់​តែ​ធ្វើ​អោយ​ស្រីៗ​ស្រក​ទម្ងន់​​ប៉ុណ្ណោះ​ទេ​ តែ​ជាតិ​ពុល​នៅ​ក្នុង​រាង​​កាយ​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ដែរ ហើយ​ជួយ​អោយ​ស្បែក​មាន​​សភាព​ស្រស់​ស្អាត​ផង​ដែរ ។ ចំពោះតារាភាពយន្ដ Chae Yeon វិញ នាង​បាន​យក​ចិត្ដ​ទុក​ដាក់​អំពី​បញ្ហា​ក្បាល​ពោះ​និង​គូថ​របស់​នាង​ដោយ​​និយាយថា ខ្ញុំត្រូវ​តែ​ជំម្នេះ​យ៉ាង​ណា​កុំ​អោយ​ដុះ​ក្បាល​ពោះ និង​កុំ​អោយ​គូថ​ធ្លាក់​យា​ស្ដត​ ដែល​នាំ​អោយ​ខូច​សម្ផស្ស ។ Chae Yeon និយាយថា​ ហាត់​ប្រាណ​ដោយ​ធាក់​កង់​ រត់ យោង​ដង​ខ្លួន ជួយធ្វើអោយមិន​ដុះ​ក្បាល​ពោះ និង​ធ្លាក់​គូថ​ ។ ហាត់​ប្រាណ​ជួយ​អោយ​ឈាម​រត់​ស្រួល​ មិន​មាន​ក្បាល​ពោះ មិន​ធ្លាក់​គូថ និងជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន ។ អ្នកខ្លះទៀត​និយាយថា​ហាត់​ប្រាណ​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​ពី​ក្បាល​ពោះ ការពារ​ការ​ទល់​លា​មក​ និង​បន្ថយ​ការ​ឡើង​ទម្ងន់​៕

No comments:

Post a Comment