នៅក្នុងដំណាក់កាលចាប់ផ្តើមដំបូង បុរសដែលចូលចិត្តមានស្រីច្រើនអាចជាបុរសដែលគួរឲ្យមានភាពទាក់ទាញ។ ក្នុងពេលជួបអ្នកដំបូង ពួកគេព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៏ ហើយទីបំផុតពួកគេមានគំនិតចង់បានខ្លួនប្រាណរបស់អ្នក។
ពួកគេមើលទៅជាមនុស្សឆ្លាត ព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៏នឹងខ្លួនគេដោយការជូនកាដូ និងនិយាយអំពីរឿងល្អនៅក្នុងជីវិតជាដើម។ ហើយពួកគេក៏បានសន្យាផ្តល់នូវជីវិតហ៊ឺហា និងរបស់ប្រណិតៗ ដែលអ្នកធ្លាប់ស្រមៃចង់បាន ប៉ុន្តែតើនឹងមានអ្វីកើតឡើង? ថ្ងៃណាមួយដែលពួកគេទទួលបាននូវអ្វីដែលពួកគេចង់បានរួចរាល់ហើយ ពួកគេលែងខ្វល់នឹងអ្នក ហើយចាប់ផ្តើមស្វែងរកស្រីផ្សេងទៀត។ នេះជាមូលហេតុធ្វើឲ្យមនុស្សស្រីស្អប់បុរសដែលមានស្រីច្រើន៖
បុរសបែបនេះមិនគួរឲ្យទុកចិត្តឡើយ
ទំនុកចិត្តជាមូលដ្ឋានគ្រឹះនៃស្នេហា ហើយនៅពេលបុរសមិនបង្ហាញនូវទំនុកចិត្តដល់នាងនោះទេ តើឲ្យមនុស្សស្រីទុកចិត្តលើគាត់ដោយរបៀបណា?
មិនមែនស្នេហា តែជាចំណង់តណ្ហាផ្លូវភេទ
ភាពចង់បានតែមួយគត់របស់បុរសមានស្រីច្រើនគឺ ភាពលេងសើច។
ភាពយកចិត្តទុកដាក់
មនុស្សស្រីតែងតែចង់បានភាពយកចិត្តទុកដាក់ពីដៃគូរបស់ខ្លួន ប៉ុន្តែបុរសដែលសម្បូរស្រីច្រើនយកចិត្តទុកដាក់ចំពោះអ្នកតែនៅពេលគាត់មិនទាន់សម្លឹងឃើញស្រីផ្សេងតែប៉ុណ្ណោះឯង។
បុរសដែលមិនចេះផ្លាស់ប្តូរ
ចំណង់តណ្ហាផ្លូវភេទជាអំណាចមួយ ហើយបុរសដែលសម្បូរស្រីច្រើនជាជនរងគ្រោះរបស់វា។
មិនចេះគោរព
បុរសដែលសម្បូរស្រីច្រើនមិនសូវជាចេះគោរពមនុស្សស្រី និងអារម្មណ៏មនុស្សស្រីប៉ុន្មានទេ ហើយនេះជាហេតុដែលពួកគេរត់ពីស្រីម្នាក់ទៅស្រីម្នាក់ទៀត។
គ្មានភាពជាកម្មសិទ្ធិ
ពិតប្រាកដណាស់ បុរសដែលសម្បូរស្រីច្រើនជាបុរសដែលគ្មានភាពជាកម្មសិទ្ធិ។
វៀចវេរ
បុរសប្រភេទនេះតែងតែមានចិត្តវៀចវេរច្រើន បើទោះបីជាពួកគេប្តេជ្ញាចិត្តចំពោះស្នេហាក៏ដោយ៕
No comments:
Post a Comment