Wednesday, October 21, 2015

រឿង ៥យ៉ាង​​ដែលគ្មាននរណា​ម្នាក់ប្រាប់អ្នក​អំពីជីវិត​រៀបការ​​

មនុស្សគ្រប់​រូបតែងតែ​ចាប់អារម្មណ៏​នឹងការរៀបការ​នៅពេលណាមួយ​ក្នុងឆាកជីវិត។ ដោយការ​ធ្លាប់ឃើញបទពិសោធន៏​របស់មិត្តភក្តិ និងក្រុមគ្រួសារ​ផ្ទាល់ខ្លួន អ្នក​នឹងដឹងថា ការរស់​នៅរបស់គូស្នេហ៍ទាំងឡាយ​មិនចុះសម្រុង​នឹងគ្នា​ទាំងអស់​ឡើយ។
1445389236.1
ស្នេហាតែងតែ​ប្រឈមមុខរឿងល្អ និងរឿងអាក្រក់ដើរ​ទន្ទឹមគ្នា ប៉ុន្តែស្ថានភាពដែល​បានកើតឡើង អ្នកទាំងពីរចេះដោះស្រាយ​ជាមួយគ្នា​ទើប​​ជីវិតអាពាហ៍ពិពាហ៍មាន​ក្តីសុខ។ខាង​ក្រោម​នេះជារឿងរ៉ាវ ៥យ៉ាង​ ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍៖
ការរៀបការ​មិនអាច​បំពេញ​ភាពខ្វះខាត​បាន​ឡើយ
មនុស្សភាគច្រើន​តែងតែ​មានគំនិតមួយ​ថា ការរៀបការ​បំពេញ​កង្វះខាតអ្វីៗ​គ្រប់យ៉ាងបាន។ ប៉ុន្តែនេះ​មិនមែន​ជាការ​ពិត​ឡើយ។ ជីវិតរំពឹងទុក​របស់អ្នក​នឹងត្រូវ​ផ្លាស់ប្តូរ ក្រោយពេល​អ្នក​បានជួប​នឹងដៃគូស្នេហា​ដែលគ្មាន​អ្វីទាំង​អស់។
ការ​បំពេញគ្នា
បន្ទាប់ពីរៀប​ការហើយ អ្នក​ត្រូវតែ​រស់នៅជាមួយគ្នា​ដើម្បីបង្កើតគ្រួសារថ្មី ហើយត្រូវព្យាយាម​ធ្វើឲ្យ​ស្នេហា​ចុះសម្រុងនឹងគ្នា។ កុំបណ្តោយឲ្យខ្លួន​ឯងឈឺចាប់ ដោយសារ​ពឹងពាក់​លើអ្នក​ណាម្នាក់។ ព្រោះវាធ្វើឲ្យ​គូស្នេហ៏​របស់អ្នកគិត​ថា អ្នក​ជាមនុស្ស​ដែលមិន​បានការ។
គូស្នេហ៏របស់អ្នក​មិនមែនស្អាត​រហូតឡើយ
ការសម្លឹង​ឃើញគូស្នេហ៏​របស់អ្នក​ជារៀងរាល់ព្រឹក​ ជារៀង​រាល់ថ្ងៃ វាធ្វើឲ្យអ្នកលែង​សូវ​ចាប់អារម្មណ៏​នឹងគេទៀត​ហើយ។ តែមិនមែន​មានន័យ​ថា អ្នក​លែងចាប់​អារម្មណ៏​នឹងគ្នាទៀត​ឡើយ។ ជា​ធម្មតា រូបរាង​ប្រែប្រួល​តែងតែ​ធ្វើឲ្យ​ភាពទាក់ទាញ​ត្រូវអន់​ថយចុះ។
ដំណាក់កាល​ស្នេហាត្រូវ​បញ្ចប់
មនុស្សគ្រប់រូប​សន្មតថា ស្នេហាតែងតែ​មានក្តីសុខ​ជារៀង​រហូតទៅ។ ការ​ដែលបាន​ដឹងថា ទម្លាប់ប្រចាំថ្ងៃ​គូស្នេហ៏​របស់​អ្នកប្លែកៗ ធ្វើឲ្យ​អ្នកគិត​ថា តើ​គួរតែ​ទ្រាម​រួមរស់នៅ​ជាមួយគ្នា​បន្ត​ទៀតបាន​ឬអត់? ។
អ្នកស្អប់​គូស្នេហ៏​របស់អ្នក​ម្តងម្កាល
ការ​ដឹងថា គូស្នេហ៍របស់ខ្លួនចូលចិត្តកីឡាជិះកង់ ឬស្រឡាញ់ឡាន​របស់​គាត់​ខ្លាំង នេះ​មិនគួរជាមូលហេតុធ្វើឲ្យអ្នកស្អប់​គាត់​ឡើយ។ កុំព្យាយាមផ្លាស់ប្តូរ​គាត់។ ត្រូវចាំ​ថា គាត់​ជាបុរស​ម្នាក់​ដែលអ្នក​ធ្លាប់​ស្រឡាញ់​តាំងតែពី​មុនមក៕

0 មតិយោបល់របស់ប្រិយមិត្ត

No comments:

Post a Comment