តើតំបន់ឯកជនរបស់អ្នកមានការឈឺចាប់ខ្លាំងក្រោយពេលរួមភេទ ឬមុនពេលរួមភេទ? ប្រសិនបើដូច្នេះមែន វាជាបញ្ហាមួយដែលអ្នកគួរព្រួយបារម្ភ។ ការឈឺចាប់ទ្វាមាសបណ្តាលមកពីបញ្ហាជាច្រើនយ៉ាង។ បញ្ហាមួយចំនួននៃការចេញកន្ទួលរមាស់ និងឈឺចាប់ទ្វាមាសដោយសារការឆ្លងមេរោគផ្សិតធ្ងន់ធ្ងរ, ឆ្លងមេរោគបាក់តេរី និងអាចជាការឆ្លងមេរោគតាមទឹកនោម។
ការចេះថែរក្សាទ្វាមាសឲ្យបានល្អ ជារឿងមួយសំខាន់ណាស់សម្រាប់ស្ត្រីគ្រប់រូប។ ត្រូវចៀសឲ្យឆ្ងាយពីផលិតផលមិនល្អដូចជា សាប៊ូគីមី, ទឹកលាងសម្អាតទ្វាមាស និងស្ព្រាយ៏បំបាត់ក្លិន ជាវិធីអាចការពារពីការឆ្លងមេរោគលើតំបន់ឯកជន។ ប្រសិនបើអ្នកថែរក្សាទ្វាមាសរបស់អ្នកបានយ៉ាងល្អ ហើយប្រសិនបើវានៅតែមានការឈឺចាប់ យល់ល្អគួរទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រីឲ្យបានឆាប់រហ័សបំផុត។
ការបង្កាត់ភ្លើងស្នេហ៏
ហេតុផលមួយដែលធ្វើឲ្យទ្វាមាសរបស់អ្នកមានការឈឺចាប់ដោយសារបញ្ហាការប៉ះទង្គិចគ្នាក្នុងពេលបង្កាត់ភ្លើងស្នេហ៏។ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកគ្មានទឹករំអិលទេ វានឹងបណ្តាលឲ្យឈឺចាប់។

ភាពស្ងួត
ភាពស្ងួតជាបញ្ហាទូទៅមួយដែលស្ត្រីភាគច្រើនជួបប្រទះ។ មូលហេតុចម្បងដែលធ្វើឲ្យទ្វាមាសស្ត្រីស្ងួតគឺ ដោយសារការទទួលទានរបបអាហារមិនបានត្រឹមត្រូវ, ការទទួលទានថ្នាំអរម៉ូន។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា ថ្នាំរក្សាគភ៌មានកម្រិតអរម៉ូនអឺសស្ត្រូសែនទាប ដូច្នេះធ្វើឲ្យជាតិសំណើមរបស់ទ្វាមាសស្ងួត ហើយអន់ថយ។

ឆ្លងមេរោគផ្សិត
ភាពស្ងួត និងអារម្មណ៏រមាស់លើទ្វាមាសនឹងកើតឡើង នៅពេលឆ្លងមេរោគផ្សិតលើទ្វាមាស។ ដោយសារតែភាពស្ងួត ទើបវាធ្វើឲ្យអ្នកមានការឈឺចាប់។ ប្រសិនបើអ្នកជួបនឹងអាការៈបែបនេះ យល់ល្អត្រូវទៅព្យាបាល។

ជំងឺស្វាយ
ជំងឺស្វាយគ្មានវិធីណាអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ តែទោះបីជាយ៉ាងណា ប្រសិនបើអ្នកសង្កេតឃើញថា មានកន្ទួលក្រហមពងបែកលើតំបន់ឯកជនរបស់អ្នក អ្នកគួរតែទៅជួបនឹងវេជ្ជបណ្ឌិត។ ការមិនអើពើនឹងជំងឺឆ្លងតាមការរួមភេទ ទីបំផុតនឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យពិបាកក្នុងការព្យាបាល។

ជំងឺរលាកឆ្អឹងត្រគាក
ប្រសិនបើអ្នកមានការឈឺចាប់ក្នុងពេលអាអូនតូចសម្រុកចូល និងក្នុងកំឡុងពេលមករដូវ អាការៈបែបនេះបញ្ជាក់ថា អ្នកមានជំងឺរលាកឆ្អឹងត្រគាក៕

No comments:
Post a Comment