Tuesday, October 27, 2015

ឧស្សាហ៍នឿយហត់អស់កំលាំង ណាស់មែនទេ? ផ្លែឈើទាំងនេះអាចជួយអ្នកបាន

ប្រសិនបើអ្នកចេះតែមានអារម្មណ៍ថា នឿយហត់អស់កំលាំងនោះ គួរតែសាកល្បងញុំាផ្លែឈើទាំងអស់នេះ៖
១.​ ចេក
ចេកជួយជំរុញបង្កើនថាមពល។ ចេកជាប្រភពដ៏សំបូរនៃជាតិកាបូអ៊ីដ្រាត និង ក៏ជាផ្លែឈើឈរនៅលំដាប់កំពូលនៃផ្លែឈើដែលល្អ និង បង្កើនកំរិតថាមពល។
២.​ ឪឡឹក
វាមានផ្ទុកទៅដោយជាតិវីតាមីន C ។ ជាតិទឹកដែលមាននៅក្នុងផ្លែឪឡឹកគឺអាចជួយផ្តល់សំណើមដល់អ្នក ហើយក៏ជួយបំពេញជាតិទឹកដល់អ្នកផងដែរ។
៣.​ ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកវីតាមីន B និង C និង ប៉ូតាស្យូម ហើយវាផ្តល់នូវថាមពលគ្រប់គ្រាន់ដល់អ្នកបានពេញមួយថ្ងៃ។
៤.​​ ក្រូច
ក្រូចត្រូវបានគេទទួលស្គាល់ថាជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយវីតាមីន C និង ថាមពល។ លើសពីនេះវាមានផ្ទុកផូស្វ័រ, ជាតិរ៉ែ និង ជាតិសរសៃដែលជាមុខងារដ៏សំខាន់សំរាប់រាងកាយរបស់អ្នក។
៥. ល្ហុង
ល្ហុងគឺជាផ្លែឈើដែលជួយពង្រឹងប្រព័ន្ធភាពសុំា, កសាងថាមពល និង ផ្តល់សារធាតុប្រឆាំងនឹងការរលាកដ៏មានប្រយោជន៍។
៦.​ ស្វាយ
ស្វាយគឺស្តេចផ្លែឈើ។ វាសំបូរទៅដោយវីតាមីន B, C, calcium, potassium, zinc និង protein។
ដូចនេះរាល់ពេលដែលអ្នកមានអារម្មណ៍ថាហេវហត់អស់កំលាំង អ្នកគួរតែញុំាផ្លែឈើដូចដែលបានរៀបរាប់ខាងលើនេះ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment