កន្លែងសម្រើប
អាអូនតូចជាកន្លែងសម្រើបខ្លាំងគេបំផុតរបស់បុរស ហើយវាត្រូវការភាពយកចិត្តទុកដាក់ពីអ្នក។ ប៉ុន្តែស្រ្តីត្រូវដឹងថា ផ្នែកផ្សេងៗទៀតនៃខ្លួនប្រាណរបស់គាត់ក៏អាចធ្វើឲ្យអារម្មណ៏គាត់ពុះកញ្ជ្រោលបានដែរ។ ឧទាហរណ៏៖ បបូរមាត់របស់គាត់, ក,ទងត្រចៀក, ដើមទ្រូង, ខ្នង, កញ្ចឹងក, ភ្លៅខាងក្នុង និងក្រលៀន។ ថើប បឺតនិងថ្នាក់ថ្នមត្រង់តំបន់ទាំងអស់នេះ។ ផ្តល់ភាពយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ នោះអ្នកនឹងបានឃើញពីអារម្មណ៏ពុះកញ្ជ្រោលរបស់គាត់។
គាត់មិនសម្គាល់មើលភាពខ្សោយរបស់អ្នកទេ
មិនថា អ្នកគិតថា ខ្លួនឯងពេលអាក្រាតទៅអាក្រក់មើលប៉ុណ្ណាទេ តែត្រូវដឹងថា ចំណង់តណ្ហាផ្លូវភេទមានភាពខ្លាំងជាងភាពខ្សោយ។ យោងតាមអ្នកនិពន្ធសៀវភៅ”She Comes First” របស់I am Kerner បានឲ្យដឹងថា ក្នុងកំឡុងពេលរួមភេទ សរសៃប្រសាទរបស់បុរសឡើងខ្ពស់បំផុត ហើយគាត់តែងតែមានអារម្មណ៏រីករាយចំពោះការសង្កេតមើលភាពខ្សោយរបស់អ្នក។ ដូច្នេះ ដាក់បញ្ហារូបរាងរបស់អ្នកម្ខាង រួចមានក្តីសុខឲ្យបានច្រើនឡើងតាមអ្វីដែលគាត់ផ្តល់ឲ្យបាន។
ការរួមភេទជាលើកដំបូងរបស់បុរសពិតជាមិនបានល្អឡើយ
ការរួមភេទលើកដំបូងជាមួយនឹងគូស្នេហ៏ពិតជាមិនបានល្អប៉ុន្មានទេ។ វាអាចជារឿងមួយពិបាក ហើយអ្នកទាំងពីរត្រូវអនុវត្តជាមួយគ្នាឲ្យបានច្រើន។
ធ្វើសកម្មភាពជាមួយគាត់
ការសម្រុកចូល ឬការធ្វើចលនាមិនមែនជាទំនួលខុសត្រូវរបស់បុរសតែម្នាក់ឯងឡើយ។ អ្នកគួរតែធ្វើចលនាផងដែរ។ ព្យាយាមរកចង្វាក់របស់គាត់ រួចផ្សាភ្ជាប់គ្នា។ ចលនារបស់អ្នកទាំងពីរនឹងធ្វើឲ្យមានក្តីសុខកាន់តែខ្លាំងឡើង អារម្មណ៏ពុះកញ្ជ្រោលកាន់តែច្រើនឡើង។ ដូច្នេះធ្វើចលនាបណ្តើរ ថ្ងូរបណ្តើរ។
បុរសចូលចិត្តមនុស្សស្រីដែលសកម្ម
ភាពសកម្មនឹងរឿងលើគ្រែធ្វើឲ្យអារម្មណ៏បុរសពុះកញ្ជ្រោលឡើង។ កុំឲ្យគាត់ជាអ្នកចាប់ផ្តើមសកម្មភាពមុនរហូត, ត្រូវបង្ហាញឲ្យគាត់បានដឹងថា អ្នកក៏ចង់រួមភេទដូចគ្នា។ ខ្សឹបដាក់ត្រចៀកគាត់ ហើយប្រាប់គាត់ពីអ្វីដែលអ្នកពេញចិត្តឲ្យគាត់ធ្វើ, ឬម៉ាស្សាឲ្យគាត់។ អ្នកអាចស្លៀកពាក់សិចស៊ី ហើយទាក់ចិត្តគាត់។ ក្រៅពីនេះ ក្នុងពេលកំពុងរួមភេទ ឬកំពុងលេង និងស្ទាបអង្អែល អ្នកក៏ត្រូវផ្តល់ក្តីសុខឲ្យគាត់ផងដែរ។ កុំធ្វើជាមនុស្សម្នាក់ចាំតែទទួលការយកចិត្តទុកដាក់ពីគេ។ ការរួមភេទមានអត្ថន័យច្រើនជាងការសម្រុកចូល។
ត្រូវទុកពេលឲ្យខ្លួនឯងបានសម្រាកមុនពេលរួមភេទ
អ្វីដែលសំខាន់ អ្នកត្រូវមានអារម្មណ៏ល្អមុនពេលអ្នករួមភេទ។ ភាពតានតឹងគ្រប់យ៉ាងពីកន្លែងការងារ, គ្រួសារ, មិត្តភក្តិ និងការងារផ្ទះអាចបំផ្លាញថាមពលផ្លូវភេទរបស់អ្នកបាន។ ដូច្នេះ គួរតែចំណាយពេលខ្លះសម្រាក ងូតទឹកក្តៅឧណ្ឌៗ និងត្រៀមខ្លួនសម្រាប់ការរួមភេទ។
អ្នកបានរួមភេទកាន់តែច្រើន អ្នកនឹងមានចំណង់កាន់តែខ្លាំង
ការរួមភេទធ្វើឲ្យអ្នកមានអារម្មណ៏ល្អ ហើយរាងកាយរបស់អ្នកបានចងចាំ។ ដូច្នេះ នៅពេលអ្នកធ្វើវាហើយ មានក្តីសុខហើយ អ្នកនឹងកាន់តែចង់បានវាកាន់តែច្រើនឡើងៗ។
កុំបារម្ភពីការសម្រេចទឹកកាម
ការគិតដល់ការពិតដែលអ្នកចង់សម្រេចទឹកកាម ឬវាមិនបានកើតឡើង អ្នកនឹងបាត់បង់ឱកាសរបស់អ្នក។ វាមិនត្រឹមតែធ្វើឲ្យអ្នកអន្ទះសារប៉ុណ្ណោះទេ តែវាក៏បានកាត់បន្ថយអរម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ពុះកញ្ជ្រោល ធ្វើឲ្យអ្នកពិបាកនឹងទទួលបានបទពិសោធន៏នៃការសម្រេចទឹកកាម។ ដូច្នេះ ត្រូវរីករាយនឹងវេលានេះ។ រាល់ទិដ្ឋភាពនៃការប៉ះពាល់របស់គាត់អាចធ្វើឲ្យអ្នកក៏មានក្តីសុខដែរ ការសម្រេចទឹកកាមនឹងកើតឡើងដោយឯកឯង។
អ្នកអាចលេង និងស្ទាបអង្អែលខ្លួនឯងក្នុងពេលរួមភេទ
ពេលខ្លះអ្នកត្រូវប្រើដៃរបស់អ្នកទៅលើបុរស និងប៉ះពាល់ខ្លួនឯងផងដែរ។ នេះអាចជារឿងមួយសិចស៊ីបំផុតសម្រាប់បុរសដែលអ្នកនៅជាមួយ។
ការដាក់អារម្មណ៏ជារឿងមួយដ៏សំខាន់
មនុស្សស្រីឆាប់នឹងដាក់អារម្មណ៏បានច្រើន ហើយក៏ងាយនឹងបាត់ទៅវិញដែរ។ ប៉ុន្តែ នៅពេលអ្នកកំពុងរួមភេទ ព្យាយាមផ្តោតអារម្មណ៏លើភាពយកចិត្តទុកដាក់របស់អ្នក។ នេះនឹងមិនត្រឹមតែធ្វើឲ្យដំណើរការទាំងមូលសកម្មប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យអ្នកមានក្តីសុខបំផុតដែរ។
ការមានអារម្មណ៏ថាខ្លួនឯងមានកំហុសឆ្គង នៅពេលរួមភេទ
គូស្នេហ៏របស់អ្នកនឹងធ្វើកិច្ចការមិនបានល្អ ឬមិនអាចសម្រេចទឹកកាមបានច្រើនដង។ អ្នកមិនចាំបាច់ត្រូវខ្វល់ខ្វាយពីកំហុសខ្លួនឯងឡើយ។ អ្នកអាចព្យាយាមវាម្តងហើយម្តងទៀត។ ប្រសិនបើបញ្ហានេះនៅតែរំខានដល់អ្នកកាន់តែច្រើនឡើង អ្នកត្រូវពិភាក្សាជាមួយគូស្នេហ៏របស់អ្នក រួចដោះស្រាយបញ្ហាជាមួយគ្នា។
ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងសាច់ដុំរបស់អ្នកក្នុងពេលរួមភេទ ធ្វើឲ្យអ្នកអាចសម្រេចទឹកកាមបានច្រើន និងអាចរួមភេទបានកាន់តែច្រើន មានក្តីសុខកាន់តែខ្លាំង។
អ្នកនឹងប្រឈមមុខនឹងការឈឺចាប់ពេលរួមភេទ
ការឈឺចាប់នៅពេលរួមភេទលើកដំបូងជារឿងមួយធម្មតា។ ប្រសិនបើវាកើតឡើងនៅពេលក្រោយៗទៀត វាអាចបណ្តាលមកពីទ្វារមាសរបស់អ្នកស្ងួត។ ប្រសិនបើវាជាបញ្ហា គួរប្រើទឹករំអិល។ ប៉ុន្តែបើការឈឺចាប់នៅតែមានទៀត យល់ល្អគួរទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រី។
ត្រូវនោមចេញ និងលាងសម្អាតតំបន់ឯកជនក្រោយពេលរួមភេទរួច
មិនថាចំណង់ការឱបគ្នាខ្លាំងប៉ុណ្ណាទេ ត្រូវប្រាកដថា អ្នកក្រោកឡើងរួចទៅនោមក្រោយពេលរួមភេទរួច។ ក្រៅពីនេះ អ្នកត្រូវលាងសម្អាតតំបន់ឯកជនរបស់អ្នកនឹងទឹកក្តៅឧណ្ឌៗ។ វានឹងជួយរក្សាសុខភាពតំបន់ឯកជនរបស់អ្នកឲ្យបានល្អ និងមានសុវត្ថិភាពពីការឆ្លងមេរោគតាមការរួមភេទ។
ការរួមភេទមិនគិតពីអាយុ និងបទពិសោធន៏ឡើយ
អ្នកអាចដឹងថា អ្វីដែលអ្នកចង់បាន, អ្នកពូកែ ហើយអ្នកអាចដឹងថា អ្វីដែលខ្លួនអ្នកចង់បាន ចូលចិត្ត។ ដូច្នេះកុំគិតពីអាយុជាឧបសគ្គ ផ្ទុយទៅវិញត្រូវគិតថា វាធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើង។
លេងប្រដាប់ភេទខ្លួនឯង
មានច្រើនដងណាស់ ដែលអ្នកចង់ផ្តល់ក្តីសុខឲ្យខ្លួនឯង។ នេះពិតជារឿងមួយធម្មតាទេ។ ហើយប្រសិនបើអ្នកបរាជ័យក្នុងការផ្តល់ក្តីសុខជាមួយនឹងគូស្នេហ៏របស់អ្នក អ្នកអាចឲ្យគេសម្លឹងមើលការលេងប្រដាប់ភេទរបស់អ្នក។
កុំធ្វើពុតជាស្រែកថ្ងូរ
ការធ្វើពុតជាស្រែកថ្ងូរជារឿងមួយធម្មតា ប៉ុន្តែវាមិនមែនជាការអនុវត្តមួយល្អឡើយ។ អ្នកធ្វើបែបនេះដើម្បីជួយឲ្យគូស្នេហ៏របស់អ្នកមានអារម្មណ៏ល្អ តែវាជាសារមួយមិនត្រឹមត្រូវ។ ប្រសិនបើអ្វីដែលគាត់ធ្វើចំពោះអ្នក វាមិនធ្វើឲ្យអ្នកមានក្តីសុខសោះ ហើយគាត់មិនបានដឹង តើឲ្យគាត់អាចដឹងថា គាត់ត្រូវផ្លាស់ប្តូរតិចនិចរបស់គាត់ដោយវិធីណា? ផ្ទុយទៅវិញ ត្រូវប្រាប់ដល់គាត់ថា វាគ្មានប្រសិទ្ធិភាពទេ ហើយប្រាប់គាត់ថា វិធីបែបណាធ្វើឲ្យអ្នកពេញចិត្ត។
ដោយ មុន្នី proleng khmer
No comments:
Post a Comment