Saturday, November 28, 2015

ស្រី​ស្អាត​ស្មោះ​ស្ម័គ្រ​ជាមួយ​មិត្ត​ប្រុស​ពី​បាត​ដៃ​ទទេ​ដល់​ក្លាយ​ជា​អ្នក​មាន

អ្នក​ដឹង​ថា​វា​គឺ​ជា​ស្នេហា​ដ៏​ពិត​ប្រាកដ​មួយ បើ​សិន​នរណា​ម្នាក់​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​នៅ​ក្បែរ​ខ្លួន​អ្នក ​បើ​ទោះ​ជា​អ្នក​គ្មាន​ប្រាក់​មួយ​កាក់​​នៅ​ជាប់​ខ្លួន​ក៏​ដោយ។

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Viral Charm គូ​ស្នេហ៍​ជនជាតិ​ម៉ាឡេស៊ី​មួយ​គូ​កំពុង​តែ​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​នៅ​ប្រទេស​មួយ​នេះ​កក្រើក​យ៉ាង​ខ្លាំង​ជា​មួយ​រឿង​ស្នេហា​ស្មោះ​ស្ម័គ្រ​របស់​ពួក​គេ។
នៅ​គ្រា​ទើប​​ស្គាល់​គ្នា Jayden គឺ​ជា​បុរស​ម្នាក់​ដែល​គ្មាន​អ្វី​ទាល់​តែ​សោះ សូម្បី​តែ​យាន​ជំនិះ​ដើម្បី​ធ្វើ​ដំណើរ ហើយ​តែង​តែ​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ព្រឹក។ យ៉ាងណាក៏ដោយ Tiffany ដែល​ជា​មិត្ត​ស្រី​របស់​លោក​តែង​តែ​នៅ​ក្បែរ​លោក ហើយ​ក៏​មិន​ដែល​គិត​ពី​រឿង​បែក​គ្នា​ដែរ។ អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​នៅ​ជាមួយ​គ្នា។ Tiffany តែង​តែ​លើក​ទឹក​ចិត្ត​ក៏​ដូច​ជា​គាំទ្រ​មិត្ត​ប្រុស​របស់​ខ្លួន​ជា​និច្ច។
23_1

27_0
ជាមួយ​នឹង​ការ​ជំរុញ​ទៅ​មុខ​របស់​មិត្ត​ស្រី Jayden ចុង​បញ្ចប់​ក៏​បាន​រក​លុយ​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​មិត្ត​ស្រី។ ក្រោយ​ពេល​មាន​ថវិកា​គ្រប់​គ្រាន់ Jayden បាន​សុំ Tiffany រៀបការ​នៅ​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​ទីក្រុង Kuala Lumpur ហើយ​អ្នក​ទាំង​ពីរ​បាន​ថត​រូប​អាពាហ៍ពិពាហ៍​ នៅ​ខែ​មីនា​ឆ្នាំ​នេះ​នៅ​តៃវ៉ាន់។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន Jayden បាន​សរសេរ​ថា “នៅ​ពេល​ដែល​បង​នៅ​ចំណុច​ទាប​បំផុត​នៅ​ក្នុង​ជីវិត នៅ​ពេល​ដែល​បង​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​បំផុត អូន​បាន​នៅ​ក្បែរ​ហើយ​អត់​ទ្រាំ​ជាមួយ​បង។ បង​សូម​សន្យា​ថា បង​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​អូន”។

បច្ចុប្បន្ន​គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​ហាង​លក់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​មួយ ហើយ​ក៏​មាន​ជីវិត​ធូរធារ​គ្រប់​គ្រាន់​ដើម្បី​ប្រើ​សម្ភារៈ​ម៉ាក​ល្បី​ៗ​ដូច​ជា Burberry និង Polo Ralph Lauren ផង​ដែរ៕

តិចនិកបើក​​​អាហារ​កំប៉ុង​​​​ងាយ​ស្រួល មិន​​បាច់​ប្រើ​​ឧបករណ៍​គាស់

ចង់​បរិភោគ​អាហារ​កំប៉ុង​ដូច​ជា ដំណាប់ បង្អែម​ផ្លែ​ឈើ​កំប៉ុង ឬ​អាហារ​កំប៉ុង​ផ្សេង​ទៀត​ ​គឺ​ត្រូវ​ប្រើ​ឧបករណ៍​ដើម្បី​គាស់​បើក តែ​ពេល​នេះ​​លែង​ជា​បញ្ហា​លំបាក​ទៀត​​ហើយ។


បុរស​អ្នក​បង្កើត​វីដេអូ​ពី​គំនិត​​ច្នៃ​ប្រឌិត​​ជន​ជាតិ​រុស្ស៊ី​​​គឺ​លោក Taras Kulakov ​និង​មិត្តភ័ក្ដិ​​​​​ជន​ជាតិ​រុស្ស៊ី​​ម្នាក់​ទៀត បាន​​បង្ហាញ​ពី​របៀប​បើក​កំប៉ុង​​អាហារ​ដែល​ឃ្លុំ​ជិត​នោះ។ លោក​ Taras Kulakov បាន​និយាយ​បង្ហាញ​​​វិធី​ងាយ​ស្រួល​ដូច​ខាង​ក្រោម៖
2ED1C8A100000578-3334539-image-a-63_1448517392627


ដំបូង​ឡើយ​គឺ​ត្រូវ​យក​កំប៉ុង​​ផលិត​ផល​អាហារ​នោះ ទៅ​កោស​ឬ​ត្រដុស​នឹង​ថ្ម​ ឬ​បេតុង​ដែល​អាច​មាន​នៅ​ផ្ទះ។ បន្ទាប់​ពី​ត្រដុស​ឬ​កោស​បាន​មួយ​ភ្លែត​ ស្នាម​កកិត​ប្រេះ​នឹង​មាន​លើ​គម្រប​ឬ​បាត​កំប៉ុង​ (កន្លែង​ដែល​​កោស​នោះ) រួច​ត្រូវ​ប្រើ​កម្លាំង​ដៃ​ច្របាច់​ឬ​សង្កត់​ឲ្យ​មាត់​គម្រប​របើក​ជា​ការ​ស្រេច។
ទស្សនា​វីដេអូ​ខាង​ក្រោម៖



Tuesday, November 24, 2015

គូ​ស្នេហ៍​នៅ​​ឆ្ងាយ​គ្នា​​១៤​ល្វែង​ម៉ោង​ តែ​​​​ដូច​ជិត​បង្កើយ​ដោយ​សារ​រូប​ថត

ជា​គូ​ស្នេហ៍​​ស្រលាញ់​គ្នា​ផ្អែម​ល្ហែម​តែង​មិន​ចង់​ឃ្លាត​គ្នា​ឡើយ​​សូម្បី​​​១​នាទី ពេល​ខ្លះ​ត្រូវ​បែក​គ្នា​មួយ​រយៈ​ដោយ​​​ភាគី​ម្ខាង​ត្រូវ​ទៅ​រៀន ឬ​​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​កំណើត​ខ្លួន ​​​ជា​កាតព្វកិច្ច​​មិន​អាច​ចោល​បាន ដូច​នេះ​ហើយ​គឺ​តម្រូវ​ឲ្យ​ពួក​គេ​​ត្រូវ​បែក​គ្នា​ក្នុង​រយៈ​ពេល​ណា​មួយ។ ​​​​​​​



ចំណែក​គូ​ស្នេហ៍​ជន​ជាតិ​កូរ៉េ​​មួយ​គូ​ ទោះ​បី​​​​ពួក​គេ​ទាំង​ពីរ​​នៅ​ទី​​​​ឆ្ងាយ​ពីគ្នា ប៉ុន្តែ​ហាក់​ដូច​ជា​រក្សា​ទំនាក់​ទំនង​គ្នា​បាន​ល្អ និង​នៅ​ក្បែរ​គ្នា​​ជិត​បង្កើយ តាម​រយៈ​រូបថត​ដូច​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់។​​​​​​​​​​

Danbi Shin ជា​មិត្ត​ស្រី​​ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​​ក្នុង​ទី​ក្រុង​ញ៉ូវយក សហរដ្ឋអាមេរិក​ ចំណែក​ខាង​ប្រុស​​គឺ Seok Li រស់​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល។ ដើម្បី​​បង្ហាញ​ជា​​សេចក្ដី​នឹក​រលឹក​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ការ​កម្សាន្ត​មួយ​​ផង ពួក​គេ​បាន​រៀប​ចំ​កាត់​ត​​រូប​ភាព​​បញ្ចូល​គ្នា​ឡើង ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​បាន​សប្បាយ​ចិត្ត​​ទោះ​បី​នៅ​​ប្រទេស​ឆ្ងាយ​ពី​គ្នា​រហូត​ដល់​១៤​ល្វែង​ម៉ោង​ក៏​ដោយ។ ​​

តើរូប​ថតDanbi Shin និង Seok Li យ៉ាង​ណា​នោះ​ទស្សនា​ខាង​ក្រោម​នេះ៖

1

2

3

4

5

6

7

8

9

Friday, November 20, 2015

BREAKING NEWS: ក្រុមភេរវករគំរាមបំផ្ទុះគ្រាប់បែក នៅទីក្រុងកូឡាឡាំពួ ទីដែលមានមេដឹកនាំកំពូលៗពិភពលោក

(ម៉ាឡេស៊ី)៖ យោងតាមព័ត៌មានរបស់ម៉ាឡេស៊ីចេញផ្សាយនៅមុនបន្ដិចបានឲ្យដឹងថា ក្រុមភេរវករប្រមាណ ១០នាក់ បានគំរាមបំផ្ទុះគ្រាប់បែក នៅក្នុងអគារសន្និសិទប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនោះមានមេដឹកនាំកំពូលពិភពលោក ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំដទៃ ហើយក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏បាន​អញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរផងដែរ។
លោក ពុយ គា អ្នកយកព័ត៌មាន Kyodo របស់ជប៉ុន ដែលកំពុងស្ថិតនៅក្នុងអគារប្រជុំ ហើយដែលអាចជាគោលដៅរបស់ក្រុមភេរវករ នៅទីក្រុងកូឡាឡំាពូួរ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្ដិចថា បញ្ហាសន្ដិសុខបានរឹងបន្ដឹងយ៉ាងខ្លាំងជាទីបំផុត បន្ទាប់ពីមានព័ត៌មានមិនទាន់ផ្លូវការថា មានក្រុមឧទ្ទាម រួមនឹងក្រុម ISIS បាន​គ្រោងគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលពោរពេញទៅដោយមេដឹកនាំធំៗរបស់ពិភពលោក ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីនោះ។
កម្លាំងប៉ូលិសម៉ាឡេស៊ី​ជាង២០០០នាក់ កំពុងដាក់ពង្រាយនៅតំបន់ ដែលមានកិច្ចប្រជុំកំពូលអាស៊ាន និងជាង២៥០០០នាក់ផ្សេងទៀត កំពុងត្រៀមអន្តរាគមន៏(ឈរជើង)រួចជាស្រេច។

ករណីចាក់២៨កាំបិត​សម្លាប់ អ្នក​គ្រូ​បង្រៀន សាលា​ប៊ែលធី សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់ និង​សង្ស័យ​ថា អាច​ជា​រឿង​ស្នេហា



(កណ្ដាល)៖ បន្ទាប់ពីសហការស្រាវជ្រាវ យ៉ាងសកម្មរបស់ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ លើករណីចាក់សម្លាប់ អ្នកគ្រូសាលាប៊ែលធីអន្តរជាតិក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះរួចមក រហូតមកដល់ម៉ោង១២ថ្ងៃដដែលនេះ សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាគ្រូបង្រៀននៅ ក្នុងសាលាប៊ែលធីអន្តរជាតិ ប្រចាំក្រុងតាខ្មៅដូចគ្នា ហើយបានធ្វើការសន្និដ្ឋាន ជំហានដំបូងថា អាចជារឿងស្នេហា ច្រើនជាងករណីប្លន់។
សមត្ថកិច្ចបានប្រាប់ Fresh News ថា ជនសង្ស័យមានឈ្មោះ រុំ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀន នៅសាលាប៊ែលធីដូចគ្នា ។ តាមការពិនិត្យសាកសព និង សួរនាំក្រុមគ្រួសា និងម្ចាស់ផ្ទះជួលរបស់ជនរងគ្រោះ ឃើញថា ជនរងគ្រោះបានបាត់ខ្លួនតាំងពីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ ពុំឃើញចូលសំរាក នៅផ្ទះទេ។
ក្រោយពីធ្វើការស្រាវជ្រាវ របស់កម្លាំងអាវុធហត្ថ និងនគរបាល នៅចំណុចផ្ទះជួល របស់ជនរងគ្រោះ សម្ថកិច្ចបានធ្វើការឃាត់ ខ្លួនជនសង្ស័យខាងលើ យកទៅធ្វើកាសាកសួរ ហើយករណីនេះសមត្ថកិច្ច អាចធ្វើការសន្និដ្ឋានបានថា ជាករណីឃាតកម្មគិតទុកជាមុន ព្រោះជនសង្ស័យដែលពាក់ព័ន្ធ ជាគ្រូបង្រៀនសាលាប៊ែលធីដូចគ្នា ហើយជនសង្ស័យនេះ មានស្នាមដាច់មុត នៅប្រអប់ដៃខាងស្តាំ និងសម្លៀកបំពាក់មានជាប់ឈាម ត្រូវបាននគរបាលយកទៅរក្សាទុកពិនិត្យ និងវិភាគបន្ត។
សូមបញ្ជាក់ថា ហេតុការណ៍ប្លន់សម្លាប់ ដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៦ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុច ភូមិស្វាយតានី ឃុំព្រែកគយ  ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលស្រ្តីវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រូបង្រៀនភាសាអង់គ្លេស ប្រចាំក្នុងសាសាប៊ែលធីអន្តរជាតិ នៅក្រុងតាខ្មៅ ត្រូវបានចោរចាក់សម្លាប់ យ៉ាងឃោរឃៅ ចំនួន២៨កាំបិត ស្លាប់យ៉ាងអាណោចអធ័ម ក្នុងថ្លុកឈាម ប្លន់យកទ្រព្យសម្បត្តិ។
សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែន សុភាវី អាយុ២៣ លំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាប៊ែលធី ក្រុងតាខ្មៅ ត្រូវបានគេចាក់សម្លាប់រហូតដល់២៨កន្លែង ស្លាប់ក្នុងថ្លុកឈាម ហើយអំពើឃាតកម្មនេះ អាចកើតឡើងក្នុងចន្លោះម៉ោង២០ទៅ២៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥៕

សម្តេចតេជោ ហ៊ុន សែន ទៅដល់ទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ហើយ



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១០៖៤៨នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ជាមួយដៃគូពាក់ព័ន្ធ។ កិច្ចប្រជុំទាំងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែ វិច្ឆិកា ឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពី​ប្រទេសកម្ពុជា នៅម៉ោងជាង៨ព្រឹកមិញ ។ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕​

យន្តហោះដឹកអ្នកដំណើរមួយ បង្ខំចុះចតជាបន្ទាន់ ក្រោយ​ពេលទទួល​ការគំរាម​បំផ្ទុះ​គ្រាប់​បែក​នៅ​រដ្ឋផ្លរីដា សហរដ្ឋអាមេរិក



(រដ្ឋផ្លរីដា)៖ យន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុន Spirit Airlines ផ្ទុះមនុស្ស ៩២នាក់ បានបង្ខំចិត្តចុះចតជា​បន្ទាន់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ Fort Lauderdale International Airport ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្រោយពេលទទួលបានព័ត៌មាន​ អាច​នឹងមានករណីបំផ្ទុះគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ RT ចេញផ្សាយនៅមុននេះបន្ដិច៕​