Saturday, November 28, 2015

ស្រី​ស្អាត​ស្មោះ​ស្ម័គ្រ​ជាមួយ​មិត្ត​ប្រុស​ពី​បាត​ដៃ​ទទេ​ដល់​ក្លាយ​ជា​អ្នក​មាន

អ្នក​ដឹង​ថា​វា​គឺ​ជា​ស្នេហា​ដ៏​ពិត​ប្រាកដ​មួយ បើ​សិន​នរណា​ម្នាក់​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​នៅ​ក្បែរ​ខ្លួន​អ្នក ​បើ​ទោះ​ជា​អ្នក​គ្មាន​ប្រាក់​មួយ​កាក់​​នៅ​ជាប់​ខ្លួន​ក៏​ដោយ។

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Viral Charm គូ​ស្នេហ៍​ជនជាតិ​ម៉ាឡេស៊ី​មួយ​គូ​កំពុង​តែ​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​នៅ​ប្រទេស​មួយ​នេះ​កក្រើក​យ៉ាង​ខ្លាំង​ជា​មួយ​រឿង​ស្នេហា​ស្មោះ​ស្ម័គ្រ​របស់​ពួក​គេ។
នៅ​គ្រា​ទើប​​ស្គាល់​គ្នា Jayden គឺ​ជា​បុរស​ម្នាក់​ដែល​គ្មាន​អ្វី​ទាល់​តែ​សោះ សូម្បី​តែ​យាន​ជំនិះ​ដើម្បី​ធ្វើ​ដំណើរ ហើយ​តែង​តែ​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ព្រឹក។ យ៉ាងណាក៏ដោយ Tiffany ដែល​ជា​មិត្ត​ស្រី​របស់​លោក​តែង​តែ​នៅ​ក្បែរ​លោក ហើយ​ក៏​មិន​ដែល​គិត​ពី​រឿង​បែក​គ្នា​ដែរ។ អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​នៅ​ជាមួយ​គ្នា។ Tiffany តែង​តែ​លើក​ទឹក​ចិត្ត​ក៏​ដូច​ជា​គាំទ្រ​មិត្ត​ប្រុស​របស់​ខ្លួន​ជា​និច្ច។
23_1

27_0
ជាមួយ​នឹង​ការ​ជំរុញ​ទៅ​មុខ​របស់​មិត្ត​ស្រី Jayden ចុង​បញ្ចប់​ក៏​បាន​រក​លុយ​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​មិត្ត​ស្រី។ ក្រោយ​ពេល​មាន​ថវិកា​គ្រប់​គ្រាន់ Jayden បាន​សុំ Tiffany រៀបការ​នៅ​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​ទីក្រុង Kuala Lumpur ហើយ​អ្នក​ទាំង​ពីរ​បាន​ថត​រូប​អាពាហ៍ពិពាហ៍​ នៅ​ខែ​មីនា​ឆ្នាំ​នេះ​នៅ​តៃវ៉ាន់។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន Jayden បាន​សរសេរ​ថា “នៅ​ពេល​ដែល​បង​នៅ​ចំណុច​ទាប​បំផុត​នៅ​ក្នុង​ជីវិត នៅ​ពេល​ដែល​បង​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​បំផុត អូន​បាន​នៅ​ក្បែរ​ហើយ​អត់​ទ្រាំ​ជាមួយ​បង។ បង​សូម​សន្យា​ថា បង​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​អូន”។

បច្ចុប្បន្ន​គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​ហាង​លក់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​មួយ ហើយ​ក៏​មាន​ជីវិត​ធូរធារ​គ្រប់​គ្រាន់​ដើម្បី​ប្រើ​សម្ភារៈ​ម៉ាក​ល្បី​ៗ​ដូច​ជា Burberry និង Polo Ralph Lauren ផង​ដែរ៕

No comments:

Post a Comment