Friday, November 20, 2015

សម្តេចតេជោ ហ៊ុន សែន ទៅដល់ទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ហើយ



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១០៖៤៨នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ជាមួយដៃគូពាក់ព័ន្ធ។ កិច្ចប្រជុំទាំងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែ វិច្ឆិកា ឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពី​ប្រទេសកម្ពុជា នៅម៉ោងជាង៨ព្រឹកមិញ ។ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕​

No comments:

Post a Comment