Friday, November 20, 2015

BREAKING NEWS: ក្រុមភេរវករគំរាមបំផ្ទុះគ្រាប់បែក នៅទីក្រុងកូឡាឡាំពួ ទីដែលមានមេដឹកនាំកំពូលៗពិភពលោក

(ម៉ាឡេស៊ី)៖ យោងតាមព័ត៌មានរបស់ម៉ាឡេស៊ីចេញផ្សាយនៅមុនបន្ដិចបានឲ្យដឹងថា ក្រុមភេរវករប្រមាណ ១០នាក់ បានគំរាមបំផ្ទុះគ្រាប់បែក នៅក្នុងអគារសន្និសិទប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនោះមានមេដឹកនាំកំពូលពិភពលោក ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំដទៃ ហើយក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏បាន​អញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរផងដែរ។
លោក ពុយ គា អ្នកយកព័ត៌មាន Kyodo របស់ជប៉ុន ដែលកំពុងស្ថិតនៅក្នុងអគារប្រជុំ ហើយដែលអាចជាគោលដៅរបស់ក្រុមភេរវករ នៅទីក្រុងកូឡាឡំាពូួរ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្ដិចថា បញ្ហាសន្ដិសុខបានរឹងបន្ដឹងយ៉ាងខ្លាំងជាទីបំផុត បន្ទាប់ពីមានព័ត៌មានមិនទាន់ផ្លូវការថា មានក្រុមឧទ្ទាម រួមនឹងក្រុម ISIS បាន​គ្រោងគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលពោរពេញទៅដោយមេដឹកនាំធំៗរបស់ពិភពលោក ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីនោះ។
កម្លាំងប៉ូលិសម៉ាឡេស៊ី​ជាង២០០០នាក់ កំពុងដាក់ពង្រាយនៅតំបន់ ដែលមានកិច្ចប្រជុំកំពូលអាស៊ាន និងជាង២៥០០០នាក់ផ្សេងទៀត កំពុងត្រៀមអន្តរាគមន៏(ឈរជើង)រួចជាស្រេច។

No comments:

Post a Comment