Sunday, November 8, 2015

អ្នក​ចាត់ការ​ក្រុម Watford ​គិត​ថា Vardy ​សម​នឹង​ជាប់​ជម្រើស​ជាតិ​អង់គ្លេស

លោក Quique Sanchez Flores ​អ្នក​ចាត់ការ​ក្រុម Watford ​បាន​និយាយ​សរសើរ​ទម្រង់​លេង​របស់ Jamie Vardy ​ខ្សែ​ប្រយុទ្ធ​ក្រុមLeicester City ​ថា​ល្អ​សម​នឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស តំណែង​ខ្សែ​ប្រយុទ្ធ​កណ្ដាល។


Jamie Vardy ​បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដំបូង​គេ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ ៩​ប្រកួត​ជាប់​គ្នា​ក្នុង​ក្របខណ្ឌ English Premier League ​ហើយ​បច្ចុប្បន្ន​រូបគេ​ក៏​ឈរ​នៅ​លេខ​មួយ​ផង​ដែរ ក្នុង​បញ្ជី Top Scorer បន្ទាប់​ពី​មាន​១២​គ្រាប់​ក្នុង​ដៃ។

ដោយ​មើល​ឃើញ​សមត្ថភាព​ល្អ​នេះ លោក Flores ​ដែល​ទើប​តែ​ដឹក​នាំ​ក្រុម​ប្រកួត​ចាញ់ Leicester ២-១ ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​បាន​ចេញ​មក​និយាយ​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​គួរ​តែ​យក​កីឡាករ​រូប​នេះ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល ដោយសារ​តែ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​កំពុង​តែ​ឡើង​ជើង​ខ្លាំង ខ្សែ​ការពារ​ពិបាក​បិទ​ខ្លាំង​ណាស់។


ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​ប្រកួត​មិត្តភាព​២​ប្រកួត ពោល​គឺ​ត្រូវ​ប៉ះ​ជាមួយ​អេស្ប៉ាញ​មួយ​ប្រកួត មុន​ពេល​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ទៀត។

ងាក​ទៅ​ខាង​ក្រុម Leicester ​វិញ​រដូវ​កាល​នេះ បាន​ក្លាយ​ជា​ក្លិប​តែ​មួយ​គត់​ដែល​តាំង​ពី​បើក​ឆាក​ដំបូង​មក​អាច​ស៊ុត​បញ្ចូល​ទី​ដៃ​គូ​ប្រកួត​រហូត មិន​ថា​ចាញ់​ឬ​ស្មើ​នោះ​ទេ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment