Sunday, November 8, 2015

Real ចុក​ឈាម​ដោយសារ Sevilla ​ស្រប​ពេល Neymar ​ប្រើ​ក្បាច់​ពិសេស​យក​៣​ពិន្ទុ

ក្រុម Real Madrid បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​សម្រាប់​រដូវ​កាល​នេះ​ បន្ទាប់​ពី​ចាញ់​ក្រុម Sevilla ​ដោយ​លទ្ធផល ៣-២ ​កាល​ពី​យប់​មិញ ស្រប​ពេល​ដែល​ក្រុម​គូ​ប្រជែង Barcelona ​អាច​យក​៣​ពិន្ទុ​ពី Villarreal ​បាន​យ៉ាង​ងាយ ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៣-០ ។




ក្រុម​ភ្ញៀវ Real Madrid ​មាន​ឱកាស​នាំ​មុខ​ម្ចាស់​ផ្ទះ Sevilla ​១​គ្រាប់​មុន​ទៅ​ហើយ​ដោយ​ខ្សែ​ការពារ Sergio Ramos ​ជា​អ្នក​ធ្វើ​បាន​ត្រឹម​នាទី​២២ ប៉ុន្តែ​បាន​ជាង​១០​នាទី Immobile ​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ ដោយ​ការ​ស៊ុត​បាល់​សឹង​តែ​អស់​មុំ​ទៅ​ហើយ។ ចូល​ដល់​តង់​ទី​២ ក្រុម Sevilla ​បែរ​ជា​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​អធិរាជ​ស​ទៅ​វិញ ហើយ​ថែម​ទាំង​រក​បាន​២​គ្រាប់​នៅ​នាទី ៦១ និង​៧៤។ នៅ​ចុង​ម៉ោង​ទៅ​ហើយ James Rodriguez ​រក​បាន​មួយ​គ្រាប់​វិញ ដោយ​ការ​បញ្ចូល​បាល់​ទី Bale ។ ចប់​ការ​ប្រកួត Sevilla ៣-២ Real Madrid ។





ចំពោះ​មួយ​គូ​ទៀត Barcelona ​មិន​ពិបាក​យក​ឈ្នះ​ក្រុម Villarreal ​នោះ​ទេ ដោយ​៣​គ្រាប់​ដែល​ពួកគេ​រក​បាន​គឺ​ Neymar ​២​គ្រាប់​និង Luis Suarez ​មួយ​គ្រាប់។ អ្វី​ដែល​គេ​សរសើរ​ក្នុង​ប្រកួត​នេះ​គឺ​មួយ​គ្រាប់​ចុង​ក្រោយ​របស់ Neymar ​ដែល​ប្រើ​ក្បាច់​ពិសេស​ ឆ្កើះ​បាល់​ផុត​ពី​ខ្សែ​ការពារ​ហើយ​ស៊ុត​បញ្ចូល​ទី​តែ​ម្ដង។



លទ្ធផល​យប់​មិញ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ឡើង​ទៅ​ឈរ​លេខ​មួយ​កំពូល​តារាង La Liga ​ប៉ុណ្ណោះ​អាសន្ន​ហើយ ដោយ​នាំ​មុខ​ពិន្ទុ Real Madrid ​៣​ពិន្ទុ៕


ដោយ មុន្នី proleng khmer

No comments:

Post a Comment