Wednesday, November 18, 2015

ក្រៅ​ពី​ជម្រុញ​​សេដ្ឋកិច្ច​​សកល កិច្ច​ប្រជុំ​ G20 លើក​​បញ្ហា​ភេរវកម្ម​

កិច្ច​ប្រជុំ​​ថ្នាក់​ដឹក​នាំ​កំពូល​របស់​​បណ្ដា​ប្រទេស G20 ​ ​បាន​ប្រព្រឹត្ត​​​កន្លង​ទៅ​​ថ្មី​ៗ​​ក្នុង​ទី​ក្រុង​ Antalya ប្រទេស​តួកគី​ ពី​ថ្ងៃ​១៥ ​ដល់​១៦​ វិច្ឆិកា​ ក្នុង​នោះ​ក៏​មាន​ការ​ពិភាក្សា​លើក​ឡើង​អំពី​បញ្ហា​ទាក់​ទង​​​​​អំពើ​ភេរវកម្ម​នៅ​​ទី​ក្រុង​ប៉ារីស​​ផង​ដែរ។


តើ​ G20 ជា​អ្វី​ៗ? ហើយ​​​មាន​បណ្ដា​ប្រទេស​ប៉ុន្មាន​ជា​សមាជិក?

G20 គឺ​មក​ពី​ពាក្យ​ពេញ​ថា​ Group of Twenty គឺ​ជា​​​សន្និបាត​របស់​បណ្ដា​​រដ្ឋាភិបាល​​នៃ​ប្រទេស​សេដ្ឋកិច្ច​​លូត​លាស់​ធំ​ៗ​ពី​២០​ប្រទេស​​​នៅ​លើ​ពិភព​លោក​ជា​​សេដ្ឋកិច្ច​​ដែល​តំណាង​ឲ្យ​​ពីរ​ភាគ​បី​នៃ​ប្រជាជន​លើ​ពិភព​លោក។

សមាជិក​​នៃ​ G20 មាន៖ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល​ កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ិកស៊ីកូ រុស្ស៊ី អារ៉ាប៊ីសាអូឌិត​ អាហ្វ្រិក​ខាង​ត្បូង តួកគី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

នៅ​​ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​​របស់​ G20 ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​​រយៈ​ពេល​២​ថ្ងៃ​នៅ​ប្រទេស​តួកគី​ គឺ​១៥​ ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកាម្សិល​មិញ​បាន​​​​​​ពិភាក្សា​អំពី​​ការ​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ជា​សាកល ដោយ​ឡែក​​ក្នុង​នោះ​​​​​​ក៏​បាន​ប្រជុំ​ពិភាក្សា​​​គ្នា​អំពី​​​បញ្ហា​ដែល​បាន​កើត​​​​​ដោយ​ការ​វាយ​ប្រហារ​ពី​​ក្រុម​ភេរវករ​ក្នុង​​ប្រទេស​បារាំង​​នា​ពេល​កន្លង​ទៅ​ថ្មី​នេះ​ៗ ​ដែល​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​​​ពិភាក្សា​​ទាក់​ទង​នឹង​នោះ​មាន​ដូច​ជា៖

​- ​​​​​​​​​​​ហិរញ្ញវត្ថុ​របស់​បណ្ដាញ​​​​​​ភេរវជន។
​​- ​​​​​​​​​​​ស្ថានភាព​ដឹក​នាំ​របស់​ក្រុម​ភេរវករ​ រួម​​មាន​ការ​ពង្រីក​ខ្លួន ​និង​ការ​ជ្រើស​រើស​ចូល​ជា​បណ្តាញ​ភេរវជន។
​- ​​​​​​​​​​​ការ​គំរាម​កំហែង​​ដោយ​​ការ​កើន​ឡើង​​ក្រុម​សកម្ម​ប្រយុទ្ធ​ភេរវកម្ម​បរទេស។ ​
1


ជា​រៀង​រាល់​ឆ្នាំ​​ថ្នាក់​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ G20 អញ្ជើញ​​​ភ្ញៀវ​​​ពី​ប្រទេស​ផ្សេង​ៗ​ដើម្បី​ចូល​រួម​​ចំណែក​ក្នុង​របៀបវារៈ​​​ផ្សេង​ៗ​​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទស្សនវិស័យ​​អន្តរជាតិ។ ក្រៅ​ពី​នេះ​ G20 ក៏​មាន​ការ​ចូល​រួម​ពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ការ​គាំ​ទ្រ​ដោយ​អង្គការ​អន្តរជាតិ​ផង​ដែរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment