Wednesday, November 18, 2015

អតីត​អ្នក​ពន្លត់​អគ្គីភ័យ​​ បាន​មុខ​ថ្មី​មិន​គួរ​ឲ្យ​ជឿ​ ក្រោយ​វះកាត់

លោក Patrick Hardison មុន និង​ក្រោយ​ពេល​វះកាត់

ក្រោយ​ពី​​​ធ្វើការ​​វះកាត់​​រយៈ​ពេល ២៦ម៉ោង​នៅ​មន្ទីរ​ពេទ្យ​​កាលពី​ខែ​សីហា បុរស​​វ័យ៤១ឆ្នាំ ​បាន​​ទទួល​​ផ្ទៃ​មុខ​​ថ្មី​ រួម​មាន​ត្រចៀក ច្រមុះ បបូរមាត់ ​ត្របកភ្នែក​លើ ​ត្របកភ្នែក​ក្រោម ហើយ ​គាត់​អាច​​ព្រិច​ភ្នែក គេង​បិទ​ភ្នែក​បាន។ ​វេជ្ជបណ្ឌិត​ប្រចាំ​មន្ទីរ​ពេទ្យ​លោកវេជ្ជបណ្ឌិត Eduardo Rodriguez និយាយ​ថា​មាន​ក្រុម​គ្រូពេទ្យ​ជាង ១៥០នាក់ ​ដែល​បាន​ចូលរួម​វះកាត់​ផ្ទៃមុខ​​​​​នេះ។

លោក​គ្រូពេទ្យ Rodriguez បាន​ប្រាប់​សារព័ត៌មាន​ Reuters ថា៖ “គ្រប់​យ៉ាង​ដាក់​​​​​​ត្រូវ​ទីតាំង​បាន​ល្អ​ណាស់ រួម​ទាំង​ឆ្អឹង សាច់ដុំ ក្ដោង​ច្រមុះ បបូរមាត់ និង​សរសៃ​នានា​ផង​”។

12
លោក Patrick Hardison ពេល​មិន​ទាន់​ជួប​គ្រោះថ្នាក់

លោក​ Patrick បាន​ប្រាប់​ថា​មុខ​​របស់​លោក​បាន​រលាក ​​ពេល​ចូល​ទៅ​ជួយ​ស្ត្រី​ម្នាក់​ជាប់​ក្នុង​ផ្ទះ​​ជាមួយ​អ្នក​ពន្លត់​អគ្គីភ័យ ៣នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ពិដាន​ផ្ទះ​ដែល​កំពុង​ឆេះ​​រលំ​ធ្លាក់​សង្កត់​​ជុំ​វិញ​តែ​ម្ដង។ ពេល​នោះ​ភ្លើង​បាន​ឆេះ​របាំង​មុខ និង​រលាយ​ស្រោច​លើ​មុខ​គួរ​ឲ្យ​ខ្លោច​ផ្សា។

លោក​បន្តថា​តាំង​ពី​រលាក​ក្នុង​ឆ្នាំ ២០០១​មក​នេះ កូន​ៗ​របស់​លោក​ខ្លាច​លោក​ណាស់​មិន​ហ៊ាន​មក​ជិត​ឡើយ។ មន្ទីរពេទ្យ​​​ថា​ការវះកាត់​នេះ​ចំណាយ​ប្រាក់​ប្រមាណ ១លានដុល្លារ​អាមេរិក​៕

145
ដំណើរ​វិវត្តន៍​នៃ​ការ​វះកាត់​របស់​លោក Patrick Hardison

13

14
ក្រោយពេលវះកាត់
 ដោយ មុន្នី proleng khmer

No comments:

Post a Comment