Thursday, November 19, 2015

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ បង្ហោះ Facebook ក្លែងបន្លំសំបុត្រកំណើត ខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម



(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងបាវិត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងនោះមាន ឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិត ជាអ្នកសរសេរ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង២នេះ បានបំភ្លៃឯកសារសាធារណៈ សំបុត្របញ្ជាប់កំណើត ដោយដាក់ថា ខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook នាំឲ្យបំពុលបរិយាកាស។
សូមជម្រាបថា សំបុត្រកំណើតរបស់ប្រជាពលរដ្ឋ២នាក់ ដោយម្នាក់រស់នៅខេត្តតាកែវ និងម្នាក់ទៀតរស់នៅខេត្តស្វាយរៀង ដោយត្រូវបានគេក្លែងបន្លំ ដោយដាក់ថា ខេត្តទាំងពីរនេះ ស្ថិតនៅក្នុងប្រទេសវៀតណាម នាំឲ្យមានការបំពុលបរិយាកាសសង្គមយ៉ាងខ្លាំង ពិសេសនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook។ ជាពិសេសនៅថ្ងៃម្សិលមិញ នេះអគ្គនាយករដ្ឋានអត្តសញ្ញាកម្ម នៃក្រសួងមហាផ្ទៃ ប្រកាសស្វែងរកខឆាប់ខ្លួនជន ក្លែងបន្លំឯកសារសាធារណៈនេះផងដែរ៕

No comments:

Post a Comment