Sunday, November 15, 2015

ប៉ូលិស​បារាំង​បង្ហាញ​រូប​ថត​តាម​ចាប់​បុរស​ម្នាក់​​​ ក្នុង​ការ​វាយ​ប្រហារ​​នៅ​ប៉ារីស​

ថ្មី​ៗ​នេះ​មន្ត្រី​ប៉ូលិស​​បារាំង​បាន​បង្ហាញ​រូបថត​បុរស​សញ្ជាតិ​បារាំង​ម្នាក់​ដែល​​ជាប់​ពាក់ព័ន្ធ​​ក្នុង​​រឿង​វាយ​ប្រហារ​​នៅ​ទី​ក្រុង​ប៉ារីស​​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​​​​យ៉ាង​តិច១២៩​នាក់។


តាម​មន្ត្រី​ប៉ូលិស​ស៊ើបអង្កេតបារាំង​បាន​ឲ្យ​ដឹង​ថា​បុរស​​ដែល​មាន​ឈ្មោះ Salah Abdeslam អាយុ​២៦​ឆ្នាំនោះ ​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​អ្នក​ជួល​ឡាន​​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​​ប្រហារ។

ប៉ូលិស​ស៊ើប​អង្កេត​បាន​កំណត់​បាន​ថា​ Abdeslam បាន​ជួល​ឡាន​​ VW Polo មួយ​គ្រឿង​រួច​ទុក​ចោល​​​នៅ​ក្បែរ​កន្លែង​ដែល​កើត​ហេតុ​​ មហោស្រព​ Bataclan ដែល​មនុស្ស​ជា​ច្រើន​​នាក់​បាន​ស្លាប់។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ កន្លងទៅ Abdeslam បាន​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ព្រំដែន​ចូល​ទៅ​ប្រទេស​បែលហ្ស៊ិក។ ​​មន្ត្រី​ប៉ូលិស​បាន​ឃាត់ សាក​សួរ​បុរស​រូប​នេះ​​នៅ​តាម​ផ្លូវ​ A2 Motorway (ផ្លូវ​ធ្វើ​ដំណើរ​ពី​​ក្រុង​ប៉ារីស ​និង​ក្រុង​ព្រុចសែល​​ប្រទេស​បែលហ្ស៊ិក​) តែ​ប៉ូលិស​ព្រំដែន​​មិន​​​ទាន់​បាន​​​ដឹង​ដំណឹង​​​ក៏​អនុញ្ញាត​ឲ្យ​បុរស​នោះ​​​ទៅ​​​។

ទោះ​ជា​​មុន​ពេល​សញ្ញា​ប្រាប់​ដំណឹង​ពី​បុរស​ម្នាក់​នេះ​ បាន​ទៅ​ដល់​អាជ្ញាធរ​ប្រទេស​បែលហ្ស៊ិក​ក៏​ដោយ ​បុរស​ស្ថិត​តាម​ការ​តាម​ចាប់ Abdeslam បាន​ទុក​ឡាន​ចោល​ក្នុង​ទី​ក្រុង​ Molenbeek ប្រទេស​បែលហ្ស៊ិក និង​បាន​គេច​ខ្លួន​បាត់​ទៅ​ហើយ។ ​​​​

ពេល​នេះ​ប្រតិបត្តិការ​តាម​ចាប់​​ខ្លួន​បុរស​ខាង​លើ​បាន​ចាប់​ផ្ដើម​ហើយ​៕
 ដោយ មុន្នី proleng khmer

No comments:

Post a Comment