Sunday, November 15, 2015

​អ្នក​​ជំនាញ​៖ ប្រូ​បាយអូទិក​មាន​សារប្រយោជន៍​ដល់​ការ​ព្យាបាល​ជំងឺ​រាគ

អ្នក​ជំនាញ​ខាង​ក្រពះ​ពោះ​វៀន​ បាន​បង្ហាញ​ថា ប្រូបាយអូទិក​គឺ​ជា​អតិសុខុម​ប្រាណ​មាន​ជីវិត​ដែល​​​រស់​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ ព្រម​ទាំង​ផ្ដល់​សារប្រយោជន៍​ច្រើន​ ជា​ពិសេស​ជួយ​ព្យាបាល​ជំងឺ​រាគ។


អ្នក​ស្រី​សាស្ត្រាចារ្យ Jossie Mariano Rogacion ប្រធាន​ផ្នែក​ជំងឺ​ក្រពះ​ពោះវៀន​ ជំងឺ​គ្រាប់​ឈាម​ និង​អាហារូបត្ថម្ភ​រោគ​កុមារ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន Philippine General Hospital បាន​ឱ្យ​ដឹង​ថា​ អតិ​​សុខុម​ប្រាណ​ពោះវៀន​ ឬ​ម្យ៉ាង​ទៀត​ហៅ​ថា ​បាក់តេរី​ល្អ​របស់​ពោះ​វៀន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស​ដូច​ជា​ ការ​ពារ​ទប់ទល់​ នឹង បាក់តេរី​កាច​ ការ​រំលាយ​អាហារ ការ​ស្រូប​យក​សារជាតិ​រ៉ែ និង​សារជាតិ​ល្អ​ៗ​ពី​ចំណី​អាហារ។


អ្នក​ស្រី​បាន​បន្ត​ទៀត​ថា​ អតិ​សុខុម​ប្រាណ​​នេះ​ជួយ​សំយោគ​វីតាមីន​និង​ភ្ញោច​នូវ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​។ ប្រសិន​បើ​មាន​ការ​បាត់​បង់​តុល្យភាព​នៃ​អតិសុខុមប្រាណ​ឬ​បាក់តេរី​ល្អ​របស់​ពោះ​វៀន នោះ​វា​​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​កើត​ឡើង​ ជា​ពិសេស​គឺ​ជំងឺ​រាគ។




ថ្លែង​ក្នុង​ពិធី​សិក្ខា​សាល​ប្រូបាយអូទិក​របស់​ Sanofi លោក​ស្រី​សាស្ត្រាចារ្យ​Jossie Mariano Rogacionបាន​បន្ថែម​ថា​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ប្រូបាយអូទិក​មាន​សារប្រយោជន៍ កាន់​តែ​ច្រើន​សម្រាប់​ការ​ព្យាបាល​ជំងឺ​រាគ​លើ​កុមារ។ ការ​ប្រើប្រាស់​ប្រូបាយអូទិក​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​លើ​កុមារ​អាច​កាត់​បន្ថយ​រយៈពេល​នៃ​ការ​រាគ​បន្តិច​ម្ដង​ៗ​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ព្យាបាល ហើយ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​រាក​នៅ​ថ្ងៃទី៤ នៃ​ការ​ព្យាបាល​រហូត​ដល់​៤០%។

probiotic-1
លោកស្រី​សាស្ត្រាចារ្យ​ ក៏​បាន​ណែ​នាំ​ឲ្យ​ប្រើ​ប្រូបាយអូទិក​ក្នុង​ការ​ព្យាបាល​ជំងឺ​រាគ​ ពិសេស​ជំងឺ​រាគ​លើ​កុមារ​ព្រោះ​ថា​ប្រូបាយអូទិក​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​ប្រព័ន្ធ​ការពារ​រាង​កាយ​ ទប់​ស្កាត់​ការ​ជ្រៀត​ចូល​នៃ​បាក់តេរី​កាច​តាម​រយៈ​ការ​ដណ្ដើម​យក​ទីតាំង​រស់​នៅ និង​ចំណី​អាហារ​នៅ​ក្នុង​ពោះ​វៀន។ ប្រូបាយអូទិក​ខ្លះ​ដូចជា​ Enterogermina​(អង់ទែរ៉ូជឺមីណា)​ក៏​អាច​បញ្ចេញ​សារធាតុ​ម៉្យាង​ហៅ​ថា​បាក់​តេរីយ៉ូស៊ីន ដែល​អាច​សម្លាប់​បាក់តេរី​កាច​មួយ​ចំនួន៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment