Tuesday, November 3, 2015

ព័ត៌មានទាន់ហេតុការណ៍


***ព្រឹកមិញ នៅហាងលក់ភេសជ្ជៈមួយ៖

•ម្ចាស់ហាង៖ ក្មួយចង់ផឹកភេសជ្ជៈអីដែរ? ចង់យកហាជី រឺរតនា?

•រំដួល៖ ចាសមីង? ហាជី ? រតនា? អាហ្នឹង ទឹកអីគេ? 

•ម្ចាស់ហាង៖ ហាជីកាហ្វេខ្មៅ ឯរតនា កាហ្វេទឹកដោះគោ ! ឆ្ងាញ់ដូចគ្នា ផ្អែមមួយបែបម្នាក់ ខុសតែសម្បុរទេ។ កាហ្វេទឹកដោះគោ វារាងផ្អែមឈ្ងុយជាង ហើយភាគច្រើន យុវវ័យស្អាតៗដូចក្មួយ ចូលចិត្តផឹក។ បើកាហ្វេខ្មៅ ភាគច្រើនត្រូវចិត្ត ចាស់ទុំ ដែលគេមិនសូវចំណូលផ្អែម។ និយាយរួម វាឋិតលើ ចំណូលចិត្តអ្នកផឹក ណាក្មួយ។

•រំដួល៖ អូ... ចឹងទេហ៎មីង ! អមមម តែ នែ... រួច រួច ចុះឧត្តមវិញ..មីង?

•ម្ចាស់ហាង៖ អូ.. បើក្មួយចង់ផឹកឧត្តមក៏បានដែរ ! ឧត្តមហ្នឹងគឺ តែក្រូចឆ្មារ ! ជូរអែមៗ តែដាក់ទៅ ស្រឡះបំពង់.ក ស្រែកបានខ្ពស់ ហើយផឹកទៅ មិនតាលាន់ទៀត។

•រំដួល៖ ហេហេ ស្តាប់ទៅទំនងណាស់មីង ! ចង់ផឹកទាំងអស់ តែខ្ញុំសូមយក រតនាមុនគេចុះ ព្រោះខ្ញុំចូលចិត្តផ្អែមៗ 😁 អូប៉ុន្តែ មីង !!! សុំ ធារិកា មួយដបផង។

•ម្ចាស់ហាង៖ ចាស? ធារិកា? អាហ្នឹងទឹកអីវិញក្មួយ?

•រំដួល៖ ទឹកបរិសុទ្ធហ្នឹងណាមីង ! ផឹកអីក៏ដោយ ក៏ខ្ញុំមិនអាចអត់ធារិកាដែរ។ សុំធារិកាក្លាសេ ណាមីង !!!

No comments:

Post a Comment