Wednesday, November 4, 2015

ភ្ញាក់ផ្អើល​៖ ព្រលឹង​ខ្មោច​ឈរ​សម្លឹងមើល​សាកសព​ខ្លួនឯង

តើ​អ្នក​ជឿ​ទេ​ថា លើ​លោក​នេះ​ពិតជា​មានព្រលឹង​វិញ្ញាណ​ឬ​យ៉ាងណា​? សម្រាប់​បណ្តា​ប្រទេស​នៅ​អាស៊ី​គឺ​ជឿ​ទៅលើ​រឿង​អ​បិ​យ​ជំនឿ ខ្មោច អារក្ស អ្នកតា តួយ៉ាង​ប្រទេស​យើង​ក៏​ជឿ​ខ្លាំង​ណាស់ដែរ​ចំពោះ​រឿង​ទាំងនេះ…"
​ថ្មីៗ​នេះ ប្រជាជន​នៅ​ហ្វីលីពីន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នឹង​ព័ត៌មាន​ដែល​ថត​ជាប់​ព្រលឹង​ខ្មោច​ដែល​ឈរ​សម្លឹងមើល​សាកសព​ខ្លួនឯង​ដែល​កំពុង​ដេកស្លាប់​។ យោងតាម​វេ​ប​សាយ ដ្រេ​ន​ឌី​ង​ញ៊ូ ស្ព័​រធ​ល បាន​ចុះផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទីក្រុង កេ​ហ្ស៊​ន (Quezon) ប្រទេស​ហ្វីលីពីន ដោយ​ក្នុងស្ថានភាព​នេះ គឺ​ជនរងគ្រោះ​បាន​ដេកស្លាប់​នៅ​ហ្នឹង​កន្លែង ហើយ​សម្លៀកបំពាក់​រប​ស់​គាត់​គឺ​ពណ៌​បៃតង និង សក់​ពណ៌​ស​។
ពេល​យក​រូបថត​ដែល​ថត​នៅ​កន្លែងកើតហេតុ​យកមក​ពិនិត្យ​ទើប​ចាប់អារម្មណ៍ឃើញ​ថា​ បុរស​ម្នាក់​ដែល​ឈរ​ក្បែរ​នោះ​គឺមាន​ភិនភាគ និង រូបរាង រួមទាំង​សម្លៀកបំពាក់​ដូចនឹង​បុរស​ដែល​ដេកស្លាប់​ខ្លាំងណាស់ ដោយ​មើលទៅ​ព្រលឹង​ខ្មោច​នោះ​ហាក់​មិនទាន់​ដឹងថា ​ខ្លួនឯងបាន​ស្លាប់​នោះទេ​។​ ​ព័ត៌មាន​ព្រលឹង​ខ្មោច​នេះ គឺ​កំពុងតែ​យកមក​ពិចារណា​ដោយ​អ្នកខ្លះ​គឺ​ជឿថា​វា​ជា​រឿង​ពិត រីឯ​អ្នកខ្លះ​ក៏​ចោទ​នេះ​គ្រាន់តែ​ជា​រូបភាព​កាត់ត​។ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ព្រលឹង​ខ្មោច​ឈរ​សម្លឹងមើល​សាកសព​ខ្លួនឯង ជា​រឿង​ពិត ឬ យ៉ាងណា មានតែ​ទស្សនិកជន​ធ្វើការ​ពិនិត្យ​លើ​រូបថត និង វិភាគ​ដោយ​ខ្លួនឯង​៕ 
ដោយ មុន្នី proleng khmer

No comments:

Post a Comment