Friday, November 13, 2015

សម្តេចតេជោ ហ៊ុន សែន ថា សម្តេចជាអ្នក សន្តិភាពនិយម និងអធ្យាស្រ័យ អនុគ្រោះខ្ពស់បំផុត ចំពោះបទ ល្មើស របស់លោក សម រង្ស៊ី




ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា  សម្តេច គឺជាអ្នកសន្តិភាពនិយម និងអធ្យាស្រ័យ អនុគ្រោះខ្ពស់បំផុត ចំពោះករណីល្មើសរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ យ៉ាងហោចណាស់ សម្តេច បានសូមព្រះរាជទានទោសពីព្រះមហាក្សត្រជូនលោក សម រង្ស៊ី ពីរដងរួចមកហើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចជាអ្នកចុះហត្ថលេខាផ្ទាល់ដៃ ជាមួយលោក សម រង្ស៊ី ដើម្បីនាំមកនូវវប្បធម៌អធ្យាស្រ័យអ នុគ្រោះ ដែលហៅថា វប្បធម៌សន្ទនា និងពង្រឹងសុជីវធម៌ ដែលនេះគឺជាឱបក្រសោបផ្សះផ្សារ និង សាមគ្ភាពគីជាតិ ដើម្បីប្រជាជនទទួលបាននូវភាពសុខដុមរមនា។
សូមជំរាបថា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយពិភាក្សាទៅលើច្បាប់ស្តីពីសហជីព រួមទាំង ការ ផ្តល់សច្ចាប័ន ទៅលើកិច្ចព្រមព្រៀងចំនួន ២បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ មិន្នី proleng khmer

No comments:

Post a Comment