Saturday, November 14, 2015

​​​ព័ត៌មាន​​ថ្មី​បំផុត​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប៉ារីស



-លោក​ប្រធានាធិបតី​បារាំង Francois Hollande ពង្រាយ​កម្លាំង​រាប់​ពាន់​នាក់ ជុំវិញ​ប៉ារីស
-បាញ់​រះ​នៅ ក្នុង​ភោជនីយដ្ឋាន​ខ្មែរ ​នៅ​បារាំង ​ស្លាប់ ១៤នាក់
-ទូរសព្ទ​ជួយ​ជីវិត​បុរស​ម្នាក់​ពី​ការ​ស្លាប់
-ISIS និង​ឥស្លាម​ជ្រុល​និយម ​គំរាម​វាយប្រហារ​បារាំង ២ដង​មក​ហើយ
-គោលដៅ​វាយប្រហារ​បន្ទាប់​ពី​បារាំង មាន អ៊ីតាលី ​អង់គ្លេស ​និង​សេតវិមាន​អាមេរិក
-ប្រធានាធិបតី​អ៊ីរ៉ង់ ផ្អាក​ទស្សនកិច្ច​ទៅ​អ៊ីតាលី និង​បារាំង​
-អង់គ្លេស​បើក​​អង្គប្រជុំ​ភ្លាមៗ
-ស៊ីជិនពីង ​ទូរសព្ទ​ទៅ​ប្រធានាធិបតី​បារាំង
-ជើងហោះហើរ និង​ ​រថយន្តភ្លើង​នៅ​បើក​ ធម្មតា បិទ​តែ​ព្រំដែន
-អាមេរិក​ពន្យា​ជើង​ហោះហើរ​នៅ​បារាំង
-សិង្ហបុរី រឹត​បន្ដឹង​តាម​ព្រំដែន



ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុង៖ លោក​ប្រធានាធិបតី​បារាំង Francois Hollande ដាក់​ពង្រាយ​យោធា​ប្រមាណ ១ ៥០០​នាក់​ជុំវិញ​ក្រុង​ប៉ារីស ក្រោយ​កើតហេតុ។ បារាំង​នឹង​តបត ការ​វាយប្រហារ ដោយ​គ្មាន​ត្រា​ប្រណី តបត​ទៅ​នឹង​ក្រុម​ភេរវករ ទោះ​បី​ស្ថិត​ក្នុង​រូបភាព​បែប​ណា​ក៏​ដោយ។

មេដឹកនាំ​ធំៗ​ថ្កោល​ទោស​​អំពើ​ភេរវកម្ម និង​ស្ម័គ្រចិត្ត​ផ្ដល់​ជំនួយ​យោធា៖ មុន​នេះ​បន្តិច​មេដឹកនាំ​កំពូលៗ​ដូចជា៖
@ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូប៉ាម៉ា៖ អំពើ​ដ៏​ឃោរឃៅ​នេះ​មិន​ត្រឹម​តែ​បំផ្លាញ​និង​គំរាមកំហែង​បារាំង ឬ​ប្រជាជន​បារាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​វាយប្រហារ​ដល់​មនុស្ស​ជុំវិញ​សាកល​លោក។ អាមេរិក​ប្ដេជ្ញា​ចិត្ត​ ​ធ្វើ​គ្រប់យ៉ាង​ជាមួយ​បារាំង ដើម្បី​ទាមទារ​ការ​ទទួល​ខុស​ត្រូវ និង​យុត្តិធម៌​ឲ្យ​ខាង​តែ​បាន។
@នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​ដេវីដ កាមេរ៉ូន៖ ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​ និង​អំពើ​ហិង្សា​មិន​អាច​អត់ឱន​បាន ​នៅ​ប៉ារីស។ យើង​នឹង​​ជួយ​ឲ្យ​អស់​លទ្ធភាព តាម​ដែល​អាច​ទៅ​រួច។
@អធិការបតី អាល្លឺម៉ង់ អ្នក​ស្រី Angela Merkel៖ បន្ទាប់​ពី​ដំណឹង​ដ៏​តក់​ស្លុត អ្នក​ស្រី​Merkel បង្ហាញ​ជំហរ​ថា ​នឹង​នៅ​ឈរ​ខាង​ភាគី​រងគ្រោះ។
@នាយក​រដ្ឋមន្ត្រី​កាណាដា @អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បាន​ គីម៉ូន @EU @NATO @ប្រធានាធិបតី​ឥណ្ឌាPranab Mukherjee @ទួរគី បាន​បង្ហាញ​ការ​សោកស្ដាយ ​និង ពី​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​បារាំង ដើម្បី​តបត​ជាមួយ​ក្រុម​ជ្រុលនិយម ISIS។

ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង៖​ទូរសព្ទ​ប្រាប់​Francois Hollande ស្ម័គ្រ​ចិត្ត​សហការ​ជាមួយ​បារាំង ​ក្នុង​ការ​វាយប្រហារ​ក្រុម​ភេរវករ។

ជើងហោះហើរ និង​ ​រថយន្តភ្លើង​នៅ​បើក​ ធម្មតា បិទ​តែ​ព្រំដែន៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ​បាន​អះអាង​ថា ​​ជើងហោះហើរ​ទាំង​អស់ និង​​រថភ្លើង​នៅ​បើកដំណើរការ​ធម្មតា លើក​លែង​តែ​​ច្រកព្រំដែន​ប៉ុណ្ណោះ​ដែល​បិទ។ ​​​

អាមេរិក​ពន្យា​ជើង​ហោះហើរ​ទៅ​បារាំង៖ ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​​(ដឹក​អ្នកដំណើរ​ច្រើនបំផុត​ច្រើន​បំផុត​) បាន​ពន្យា​​ជើង​ហោះហើរ​ទាំង​​ស្រុង បើ​ទោះ​បី​ជា​អាកាសយានដ្ឋាន​បារាំង​នៅ​បើកចំហរ ដំណើរការ​ធម្មតា​ក៏​ដោយ។

អង់គ្លេស​បើក​កិច្ច​ប្រជុំ​ភ្លាមៗ៖ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​ដេវីដ កាមេរ៉ូន បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ក្រោយ​ពី​សម្ដែង​សារ ថា​នឹង​រួម​ចំណែក​ជាមួយ​អ្នក​ជិត​ខាង​បារាំង ដែល​រងការ​​វាយប្រហារ​ដោយ​ពួក​ជ្រុល​និយម។ លោក​កាមេរ៉ូន ​នឹង​ធ្វើ​ជា​ប្រធាន​​​កិច្ចប្រជុំមួយ​របស់គណៈ​កម្មាធិការសង្គ្រោះបន្ទាន់​​របស់​រដ្ឋាភិបាល​ដើម្បី​រួមចំណែក​ការពារ ​និង​តបត​ចំពោះ​ការវាយប្រហារ។

សិង្ហបុរី បង្កើន​ការ​ប្រុងប្រយ័ត្ន​តាម​ព្រំដែន៖ បន្ទាប់​ពី​​​មនុស្ស​រាប់រយ​នាក់​ស្លាប់​បាត់​បង់​ជីវិត ​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​អតិបរិមា​ពី​ពួក​ជ្រុលនិយម​ឥស្លាម និង​ភេរវករISIS។

ចំនួន​ជនរងគ្រោះ៖ តួលេខ​ថ្មី​ចុងក្រោយ​ប៉ុន្មាន​នាទី​មុន​នេះ​ចេញ​ផ្សាយ​ដោយ​AFP សរសេរ​ថា
-ចំនួន​អ្នក​ស្លាប់​មាន​ជាង ១៥០នាក់,
-របួស​ស្រាលជាង ២០០​នាក់​រង និង
-របួស​ធ្ងន់​ជាង ៨០នាក់។

ISIS និង​ឥស្លាម​ជ្រុល​និយម​គំរាម​បារាំង​យូរ​ហើយ៖ ក្រុមភេរវករ និង​ក្រុម​ឥស្លាម​ជ្រុល​និយម ​គំរាម​ថា​នឹង​វាយ​ប្រហារ​​បារាំង​ពីរ​ដង​ហើយ​គឺ​ម្ដង​នៅ​ខែ មិនា និង​លើក​ទីពីរ​នៅ​ខែ កក្កដា ឆ្នាំ​ ២០១៥​កន្លង​ទៅ​នេះ។ ការ​គំរាម​ធ្ងន់ៗ​បាន​សរសេរ​ថា “យើង​ចង់​ឲ្យ​គ្រប់​​ផ្លូវ​ទាំង​អស់​របស់​បារាំង ​ពោរពេញ​ទៅ​ដោយ​សាកសព”
គោលដៅ​ដែល​ISIS ប្រកាស​ថា​នឹង​វាយប្រហារ​បន្ទាប់​ពី​បារាំង៖ យើង​នឹង​វាយ​ប្រហារ​ប៉ារីស​មុន, Eiffel Tower, ទីក្រុង រ៉ូម (អ៊ីតាលី), សេតវិមាន​អាមេរិក White House, វិមាន​​ Elizabeth Tower(Big Ben) នៅ​អង់គ្លេស។

ប្រធានធិបតី​អ៊ីរ៉ង់លោក Hassan Rouhani ៖ លុប​ចោល​ភ្លាមៗ​នូវ​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ ប្រទេស​អ៊ីតាលី និង​បារាំង បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ពួក​ISIS។

Big Ben
គោលដៅ​វាយប្រហារ​បន្ទាប់​រប​ស់​ISIS វិមាន​​ Elizabeth Tower(Big Ben) នៅ​អង់គ្លេស


ជំនឿ​ជុំវិញ​ថ្ងៃ​សុក្រ ទី ១៣៖ ការ​បើក​ការ​វាយ​ប្រហារ​ សម្លាប់​មនុស្ស​យ៉ាង​រង្គាល ចាប់​ផ្ដើម​នៅ​យប់​ថ្ងៃ​ដែល​ប្រជាជន​អឺរ៉ុប ជឿ​ថា​ជា​ថ្ងៃ ស៊យ/មិន​ល្អ​បំផុត។

ទូរសព្ទ​ជួយ​បុរស​ម្នាក់​ពី​ស្លាប់៖ Sylvestre ម្នាក់​ស្ថិត​នៅ​កន្លែង​កើតហេតុ​នា​ពហុកីឡាដ្ឋាន Stade de France ត្រូវ​ខ្នាន់​កាំភ្លើង​បាញ់​ត្រូវ​ ១គ្រាប់ តែ អាយុ​ថ្លៃ គ្រាប់​កាំភ្លើង​ត្រូវ​នឹង​​ទូរសព្ទ បន្ទាប់​ពី​គេ ព្យាយាម​លើក​អាវ​ស្បែក (ទូរសព្ទ​ក្នុង​ហោប៉ៅ​អាវ) មក​គ្រប​ក្បាល។
Samsung-Paris
ជនរងគ្រោះ​ដែល​រួច​ផុត​ជីវិត​ដោយ​គ្រាប់​កាំភ្លើង

ទីតាំង​គោលដៅ​នៃ​ការ​វាយប្រហារ៖ ពហុកីឡាដ្ឋាន​(Stade de France), សាល​ប្រគំ​តន្ត្រី, ហាង​កាហ្វេ និង​រង្គសាល ជុំវិញ​ក្រុង​ប៉ារីស។

Target

ភោជនីយដ្ឋាន​ខ្មែរ​មួយ​ក៏​រង​ការ​វាយប្រហារ​ដែរ៖ ក្រោម​ការ​បាញ់​រះ ភោជនីយដ្ឋាន​ខ្មែរ​ដែល​មាន​យីហោ​ថា Le Petit Cambodge នៅ​សង្កាត់​ទី ១០​ CNN ចេញ​ផ្សាយ​ថា ISIS សម្លាប់​មនុស្ស​ក្នុង​ហាង​អស់ ១៤​នាក់ ប៉ុន្តែ​អត្តសញ្ញាណ​អ្នក​ទាំង​នោះ​​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។

 ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្របដណ្ដប់​ដោយ​ព័ត៌មាន​ពី ISIS វាយ​ប្រហារ​ប៉ារីស៖
 ដោយ មុន្នី proleng khmer

No comments:

Post a Comment