Wednesday, October 21, 2015

អាហារដែល​ជួយ​ឲ្យប្រុសៗ​ខ្លាំង​នៅ​ពេលយប់

នៅ​ក្នុងឆាកជីវិតរបស់​មនុស្ស​ប្រុសបាន​ចាត់​ទុក្ខ​សុខភាព​ផ្លូវភេទគឺជារឿងមួយ​ដ៏​សំខាន់ដែលមិនអាចខ្វះបាន ព្រោះមនុស្សស្រីអាច​ទទួលអារម្មណ៍មាន​ក្តីសុខ​បាន ឬ​មិនបាន​ក៏​អាស្រ័យ​​លើ​សមត្ថភាព​របស់វា។
1444827988.penis-night
ដូច្នេះហើយ ដើម្បី​បង្កើតជីវិតផ្លូវភេទរបស់បុរសឲកាន់តែមាន​ភាព​រឹងមាំអ្នកគួរតែបរិភោគអាហារដែលមាន​ជីវជាតិមួយ​ចំនួន។ ទន្ទឹមនឹងនេះផងដែរអ្នកគួរតែជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង, ការប្រើប្រាស់គ្រឿងញៀន, ខ្វះការគេង និងប្រើប្រាស់ថ្នាំមួយផ្សេងៗដែលអតុល្យភាពអ័រម៉ូន ដែលជាហេតុបង្កឲ្យអ្នកមាន​ចំណង់ផ្លូវភេទទាប។ សកម្មភាព​ទាំង​នេះ​ប្រសិនបើករណីធ្ងន់ធ្ងរអាចធ្វើឲ្យមាន​ជំងឺងាប់លិង្គ។
ទឹកដោះគោ
អាហារដែលបាន​មកពីសត្វដូចជាទឹកដោះគោ សម្បូរទៅដោយក្រែម និងប៊ឺសម្រាប់ជំនួយដល់ជីវិតផ្លូវភេទឲ្យមាន​សុខភាពល្អ។ បរិភោគ​ទឹកដោះ​គោ​ក្តៅៗ​មួយកែវ​មុន​ពេល​ចូលគេង​នឹង​ជួយ​អ្នកបាន។
អយស្ទ័រ
អយស្ទ័រគឺជាអាហារដែលសម្បូរទៅក្នុងជីវជាតិ ហើយត្រូវបាន​គេទទួលស្គាល់ថាជាប្រភពដ៏ប្រសើរសម្រាប់ជំនួយដល់ផ្លូវភេទ។ អាហារសមុទ្រ​មួយ​ប្រភេទនេះ​គឺ​ជា​ដំណោះស្រាយ​មួយ​ដ៏ពិសេស​ក្នុង​ការ​បង្កើន​ចំណង់​ផ្លូវ​ភេទ​បុរស។
ថ្លើម
ថ្លើម​មាន​ផ្ទុកជាស័ង្កសី និងជំនួយក្នុងការរក្សាកម្រិតអ័រម៉ូន Tstosterone ល្អបំផុត។
ស៊ុត
ស៊ុតជាអាហារមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់បុរស។ ការបញ្ចូលស៊ុតទៅក្នុងរបបអាហារជាប្រចាំអ្នកនឹងទទួលបាន វីតាមីន B5 និង B6 មិនតែប៉ុណ្ណោះ​ជាតិប្រូតេអ៊ីនដ៏សម្បូរបែប​​នៅក្នុងស៊ុត​គឺជាអាហារប៊ូវ​សម្រាប់សុខភាព​ផ្លូវភេទបុរស។
ចេក
ចេកគឺជាប្រភពប៉ូតាស្យូម, ម៉ាញេស្យូម, វីតាមីន B ហើយត្រូវបាន​រាប់បញ្ចូលក្នុងអាហារដែលបង្កើនសុខភាពផ្លូវភេទដូចគ្នា។
កាហ្វេ
កាហ្វេក៏ត្រូវបាន​ជាប់ក្នុងបញ្ចីភេសជ្ជៈប៊ូវកំលាំងសម្រាប់បុរសផងដែរ។ ផឹកកាហ្វេមួយពែងរៀងរាល់ព្រឹក នឹងជួយបង្កើន​ចំណងផ្លូវភេទរបស់អ្នក។
ត្រី
ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារដ៏ល្អសសម្រាប់ចំណង់ផ្លូវភេទ ជាពិសេសគឺខ្លាញ់ត្រីអាចជួយបំប៉នដំណើរការរបស់អ្នកឲ្យកាន់តែខ្លាំង។
សាច់គោអាំង
សាច់គោអាំងស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្លើមដែរ ហើយ​វាមាន​ផ្ទុកជាស័ង្កសីដូចគ្នា។ គ្រាន់តែអ្នករួមបញ្ចូលសាច់គោបន្តិចបន្តួចចូលទៅក្នុងរបបអាហារ នឹងជួយឲ្យអ្នកមាន​កំលាំងខ្លាំង។
សាច់ចៀម
សាច់ចៀមជាប្រភពដ៏សម្បូរបែបនៃសារធាតុស័ង្កសី។ លោកអ្នកអាចច្នៃសាច់ចៀមទៅជា​អាហារផ្សេងៗបាន ព្រោះវាអាចជួយជំរុញដល់ចំណង់ផ្លូវភេទដូចគ្នា។
ស្រាក្រហម
នេះគឺជាជម្រើសមួយដ៏ល្អ​ជាជាងការសេពគ្រឿងស្រវឹង។ ទទួលទានស្រាក្រហម មួយឬពីរកែវនឹងជួយបង្កើន​ចំណង់ផ្លូវភេទរបស់អ្នកបាន៕

No comments:

Post a Comment