Wednesday, October 21, 2015

ចង់ព្យាលជំងឺឬសដូងបាតឲ្យឆាប់ជា ​កុំភ្លេច​​វិធីសាស្រ្ត​មួយនេះ​​​ឲ្យសោះ

ផ្តល់សិទ្ធិដោយ៖ មង្គលការ
ឬសដូងបាត ​គឺជាជំងឺមួយដែលកើត​មាន​នៅ​ជុំវិញ​ទ្វារធំ​ ​ហើយ​វា​កាន់​តែ​រីក​ធំនឹង​ធ្វើ​ឲ្យអ្នក​​ជំងឺ​កាន់​តែ​ពិបាក​ក្នុង​ការ​បន្ទោរ​បង់។ ​ប៉ុន្តែ​​សូម​កុំព្រួយ​ ព្រោះ​មាន​រូបមន្ត​ដ៏មាន​ប្រសិទ្ធភាព ​អាច​ព្យាបាល​ជំងឺ​មួយនេះ​ឲ្យ​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័ស​​បំផុត។​
1444957431.Hemorrhoids
គ្រឿងផ្សំ៖
– ទឹកឃ្មុំ  ស្លាបព្រា
– ក្រមួនឃ្មុំពីធម្មជាតិ ៥០ ក្រាម
– លំអងស្ងួត ១០ ក្រាម (propolis)
– ប្រេងអូលីវ ៥០ មីលីលីត្រ
ការរៀបចំ៖
– លាយទឹកឃ្មុំជាមួយនឹងលំអងឃ្មុំស្ងួត ​​នៅ​ក្នុង​កែវ​កញ្ចក់​មួយ។ ​កូរ​វា​រហូត​អ្នក​ទទួល​បាន​ទឹក​ល្បាយ​ខាប់ៗ។​ប្រសិន​ស្ងួត​ពេក​អ្នក​ត្រូវ​​កូរវា​ឲ្យ​​បាន​ច្រើន​​ម៉ោង​​បន្តិច​ទើប​ល្បាយ​នោះ​​រលាយ​សព្វល្អ។​
បន្ទាប់មកដាក់ក្រមួនឃ្មុំ និ​ងប្រេងអូលីវ​ចូល​​ទៅ​ក្នុង​ឆ្នាំង​មួយ​ផ្សេង​​ទៀត។ ​រួចចាប់​ផ្ដើម​ធ្វើការ​​ចម្អិន​វា​ជាមួយ​នឹង​កម្ដៅ​ទាប​ល្មម​រហូត​ទាល់​តែ​ល្បាយ​នោះ​រលាយ។
បន្ទាប់មកអ្នកត្រូវយកវាចេញពីចង្រ្កាន ​ហើយ​ទុក​មួយ​ឡែក​សិន​ដើម្បី​ឲ្យវា​​ចុះ​ត្រជាក់​បន្តិច។ ​នៅពេល​ដែល​ល្បាយនេះ​ត្រជាក់​នៅ​សល់​ប្រហែល​៦០ ​អង្សាសេ​ អ្នក​ត្រូវ​បន្ថែម​ទឹកឃ្មុំនិង​លំអង​ឃ្មុំស្ងួត​ចូល​ ហើយ​ធ្វើការ​​លាយ​បញ្ចូល​គ្នា​ឲ្យបាន​ល្អ។ ​តែប៉ុណ្ណឹង​អ្នកនឹង​ទទួល​បាន​ប្រេង​ក្រអូប​ដ៏មាន​ប្រសិទ្ធិភាព​សម្រាប់​​ព្យាបាល​ជំងឺ​ឬសដូងបាត ​ហើយ​ត្រូវ​រក្សា​ទុក​វា​នៅក្នុង​​ទូរទឹកកក។
ការប្រើប្រាស់៖
ជ្រលក់បន្ទះកប្បាស ឬសំឡីនៅក្នុងប្រេងក្រអូបនេះ ​​​ហើយ​ដាក់​វាចូល​ក្នុង​​រន្ធគូទ​​របស់​អ្នក។ ​ទុកវា​ឲ្យ​​បាន​​មួយ​យប់​សិន​រហូត​ដល់​ព្រឹក​ឡើង​ទើប​យក​វាចេញ។ ​ធ្វើ​បែបនេះ​ជារៀង​រាល់​យប់។​
របៀប​ក្នុងការ​ព្យាបាល​ម្យ៉ាងទៀត​ អ្នកអាច​យក​ប្រេងនេះ​ មកបង្កក​​នៅ​ក្នុង​ទូរទឹកកក​ធ្វើឲ្យ​មានរាង​ដូច​ថ្នាំស៊ុល​តាមរន្ធគូទ​រយៈពេល​ដែល​ត្រូវ​​បង្កក​ប្រហែល​ ២០ នាទី។​ បន្ទាប់ពី​អ្នក​ធ្វើ​ថ្នាំស៊ុល​ពីប្រេង​ក្រអូប​រួចហើយ​ នៅពេល​ល្ងាច​មុនពេល​ចូលគេង​ អ្នក​ត្រូវ​​ស៊ុលថ្នាំ​នេះ​​ចូល​ទៅក្នុង​រន្ធគូទ​របស់អ្នក​ជារៀង​រាល់ថ្ងៃ។អ្នកត្រូវ​ធ្វើការ​ព្យាបាល​បែបនេះ​ គួរតែ​មាន​រយៈពេល​រហូត​ដល់​ជំងឺ​ឬសដូងបាត​របស់អ្នក​បាន​ជាសះស្បើយ​មួយ​ភាគរយ។
មុនពេលចាប់ផ្ដើមធ្វើការព្យាបាល ​អ្នក​គួរតែ​សម្អាត​ឲ្យបាន​ស្អាត​​នូវតំបន់​ដែល​ជុំវិញ​គូទ​របស់​អ្នក​ជា​មុនសិន៕
18 មតិយោបល់របស់ប្រិយមិត្ត

No comments:

Post a Comment