Tuesday, October 27, 2015

ហេតុអ្វីបាន​ជាមនុស្សស្រី​ស្អប់បុរស​ដែលសម្បូរ​ស្រីច្រើន?

នៅក្នុង​ដំណាក់កាល​ចាប់ផ្តើម​ដំបូង បុរស​ដែលចូលចិត្ត​មានស្រីច្រើន​អាចជាបុរស​ដែលគួរឲ្យមាន​ភាព​ទាក់ទាញ។ ក្នុងពេលជួប​អ្នកដំបូង ពួកគេព្យាយាម​ធ្វើឲ្យអ្នក​ចាប់អារម្មណ៏ ហើយ​ទីបំផុត​ពួកគេមាន​គំនិត​ចង់​បានខ្លួន​ប្រាណរបស់អ្នក។
ពួកគេមើលទៅ​ជាមនុស្សឆ្លាត ព្យាយាម​ធ្វើឲ្យ​អ្នកចាប់អារម្មណ៏នឹងខ្លួនគេ​ដោយ​ការជូនកាដូ និងនិយាយ​អំពីរឿង​ល្អនៅ​ក្នុងជីវិតជាដើម។ ហើយពួក​គេក៏​បាន​សន្យាផ្តល់​នូវ​ជីវិត​ហ៊ឺហា និង​របស់​ប្រណិតៗ ដែល​អ្នកធ្លាប់​ស្រមៃចង់បាន ប៉ុន្តែតើ​នឹងមានអ្វីកើត​ឡើង? ថ្ងៃណាមួយដែលពួកគេ​ទទួលបាន​នូវអ្វីដែល​ពួកគេចង់បាន​រួចរាល់ហើយ ពួកគេ​លែង​ខ្វល់នឹងអ្នក ហើយចាប់ផ្តើមស្វែង​រកស្រី​ផ្សេងទៀត។ នេះជាមូលហេតុធ្វើឲ្យមនុស្សស្រី​ស្អប់បុរសដែល​មានស្រីច្រើន៖
បុរសបែបនេះ​មិនគួរ​ឲ្យទុកចិត្ត​ឡើយ
ទំនុកចិត្ត​ជាមូលដ្ឋានគ្រឹះ​នៃស្នេហា ហើយនៅពេល​បុរសមិនបង្ហាញ​នូវទំនុកចិត្ត​ដល់នាង​នោះទេ តើឲ្យមនុស្សស្រី​ទុកចិត្តលើគាត់​ដោយ​របៀបណា?
មិនមែន​ស្នេហា តែជាចំណង់​តណ្ហាផ្លូវភេទ
ភាពចង់បាន​តែមួយគត់របស់បុរស​មានស្រីច្រើន​គឺ ភាព​លេងសើច។
ភាពយកចិត្ត​ទុកដាក់
មនុស្សស្រី​តែងតែចង់​បានភាព​យកចិត្តទុកដាក់ពី​ដៃគូរបស់​ខ្លួន ប៉ុន្តែបុរស​ដែលសម្បូរស្រីច្រើន​យកចិត្តទុកដាក់​ចំពោះអ្នក​តែនៅ​ពេល​គាត់​មិនទាន់​សម្លឹង​ឃើញ​ស្រីផ្សេង​តែ​ប៉ុណ្ណោះ​ឯង។
បុរសដែល​មិនចេះ​ផ្លាស់ប្តូរ
ចំណង់តណ្ហាផ្លូវភេទ​ជាអំណាច​មួយ ហើយបុរសដែល​សម្បូរស្រីច្រើន​ជាជនរងគ្រោះ​របស់វា។
មិនចេះ​គោរព
បុរសដែល​សម្បូរស្រីច្រើន​មិនសូវ​ជាចេះគោរព​មនុស្សស្រី និង​អារម្មណ៏​មនុស្សស្រី​ប៉ុន្មានទេ ហើយនេះ​ជាហេតុដែល​ពួកគេរត់ពី​ស្រីម្នាក់​ទៅស្រីម្នាក់​ទៀត។
គ្មានភាពជាកម្មសិទ្ធិ
ពិតប្រាកដណាស់ បុរសដែលសម្បូរស្រី​ច្រើនជាបុរស​ដែលគ្មាន​ភាពជាកម្មសិទ្ធិ។
វៀចវេរ
បុរសប្រភេទនេះ​តែងតែ​មានចិត្តវៀចវេរ​ច្រើន បើទោះបីជា​ពួកគេប្តេជ្ញាចិត្ត​ចំពោះស្នេហា​ក៏ដោយ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment